Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

អតីតចៅអធិការវត្តសៅលិញម្នាក់ត្រូវបានកាត់ទោសឱ្យពន្ធនាគារ ២៤ឆ្នាំ ជុំវិញករណីកិបកេងប្រាក់ជិត ២០លានដុល្លារ

BY Naren May 30, 2026
អតីតចៅអធិការវត្តសៅលិញម្នាក់ត្រូវបានកាត់ទោសឱ្យពន្ធនាគារ ២៤ឆ្នាំ ជុំវិញករណីកិបកេងប្រាក់ជិត ២០លានដុល្លារ

ចិន៖ អតីតព្រះចៅអធិការវត្តសៅលិញម្នាក់ត្រូវបានតុលាការចិនកាត់ទោសឱ្យពន្ធនាគាររយៈពេល ២៤ឆ្នាំ ជុំវិញករណីកិបកេងប្រាក់ជិត ២០លានដុល្លារ​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣០ ខែឧសភា។ អតីតសង្ឃរូបនេះមានឈ្មោះថា Shi Yongxin និងមានអាយុ​ ៥៩ឆ្នាំ។

បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា ក្នុងពេលមានតួនាទីជាព្រះចៅអធិការវត្តនោះ អតីតសង្ឃ Shi Yongxin ក៏បានកាន់តំណែងជាប្រធានមូលនិធិសុខុមាលភាពសប្បុរសធម៌សៅលីនផងដែរ ដែលជាឱកាសល្អមួយសម្រាប់រូបគាត់ក្នុងការកិបកេងលុយមូលនិធិមកធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន។ ប្រភពខាងលើបានបន្តថា បើគិតចាប់តាំងពីឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០២៥ លោក Shi Yongxin អបានកិបកេងប្រាក់សរុបចំនួន ១៣១លានយ័ន (១៩,៣លានដុល្លារ)៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: