ព័ត៌មានជាតិ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក
BY Liny Chan
July 15, 2026
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់លើបណ្តាញសង្គមការងារ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះថា ក្រុមឧក្រិដ្ឋជនអនឡាញ Scam កំពុងធ្វើការអូសទាញប្រជាពលរដ្ឋខ្មែរ ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បានអំពាវនាវដល់ ប្រជាពលរដ្ឋប្រុងប្រយ័ត្ន កុំឱ្យមានបញ្ហាដល់ខ្លួនឯង និងក្រុមគ្រួសារ ដោយសារបទល្មើសនេះមានចែងផ្ដន្ទាទោស។
ឯកឧត្តម ឌី វិជ្ជា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋប្រសិនបើមានព័ត៌មានពាក់ព័ន្ធក្រុមឧក្រិដ្ឋជនទាំងនេះ សូមរាយការណ៍ឱ្យសមត្ថកិច្ច និងមិនត្រូវចូលរួម ឬធ្វើសកម្មភាពពាក់ព័ន្ធបទល្មើសឡើយ!៕

ប្រភព៖ ក្រសួងព័ត៌មាន