Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ប្រទេសនូវែលសេឡង់ រងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៥,៩រ៉ិចទ័រ

BY Nisaiy KP July 26, 2026
ប្រទេសនូវែលសេឡង់ រងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៥,៩រ៉ិចទ័រ

នូវែលសេឡង់៖ ប្រទេសនូវែលសេឡង់ (New Zealand) បានរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៥,៩រ៉ិចទ័រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៥ ខែកក្កដា។ ទីតាំងដែលបានរងការវាយប្រហារដោយគ្រោះធម្មជាតិខាងលើនេះគឺតំបន់ North Island ដែលស្ថិតនៅភាគកណ្តាល នៃប្រទេសនូវែលសេឡង់។

បើតាមអាជ្ញាធរនូវែលសេឡង់បានបញ្ជាក់ថា គ្រោះរញ្ជួយដីបានកើតឡើងនៅម៉ោង ៤ និង ៥១នាទីព្រឹក (ម៉ោងនៅក្នុងប្រទេសនូវែលសេឡង់) ហើយក្រោយកើតមានគ្រោះរញ្ជួយកម្រិត ៥,៩រ៉ិចទ័រ​ម្តងហើយ ក្រុមអ្នកជំនាញបានកត់សម្គាល់ថា មានការញ័រកម្រិតស្រាលចំនួន ៧៣ដងបន្ថែមទៀតផងដែរ។ យ៉ាងណាក្តី គ្រោះរញ្ជួយដីខាងលើនេះមិនបានបណ្តាលឱ្យមានអ្នករងរបួសធ្ងន់ធ្ងរនោះទេ គ្រាន់តែវាបានបណ្តាលឱ្យផ្លូវមួយចំនួនរងនូវការខូចខាតតែប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: