Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    តួលេខអ្នកបាត់បង់ជីវិតដោយគ្រោះរញ្ជួយដីនៅជប៉ុនកើនឡើងដល់ ៣៤នាក់

    BY Liny Chan July 31, 2026
    តួលេខអ្នកបាត់បង់ជីវិតដោយគ្រោះរញ្ជួយដីនៅជប៉ុនកើនឡើងដល់ ៣៤នាក់

    ជប៉ុន៖ តួលេ​ខអ្នកស្លាប់បាត់បង់ជីវិតដោយសារឥទ្ធិពលគ្រោះរញ្ជួយដីនៅក្នុងប្រទេសជប៉ុនបានកើនឡើងដល់ ៣៤នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Rueters នៅក្នុងថ្ងៃទី៣១ ខែកក្កដា។ សូមរម្លឹកជូនថា កាលពីថ្ងៃទី២៨ កន្លងទៅ ប្រទេសជប៉ុនបានរងការវាយប្រហារដោយគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរមួយ ពោលគឺបានកើតឡើងនៅក្នុងកម្រិត ៧,១រ៉ិចទ័រ។

    ឥទ្ធិពលរបស់គ្រោះរញ្ជួយដីបានបណ្តាលឱ្យមានហេតុការណ៍ផ្ទុះហ្គាសនិងបង្កទៅជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅនៅក្នុងផ្សារទំនើបមួយកន្លែងក្នុងទីក្រុង Kumamoto ដែលស្ថិតនៅលើកោះ Kyushu ភាគខាងត្បូង នៃប្រទេសជប៉ុន។ ភ្លាមៗក្រោយកើតមានអគ្គិភ័យ អាជ្ញាធរជប៉ុនបានរកឃើញមនុស្ស ១៣នាក់ត្រូវស្លាប់បាត់បង់ជីវិត និងរបួសជាច្រើននាក់ ខណៈនៅក្នុងចំណោមអ្នករងរបួសធ្ងន់ទាំងនោះក៏មានអ្នកស្លាប់ជាបន្តបន្ទាប់ផងដែរ​ ទើបធ្វើឱ្យតួលេខអ្នកស្លាប់ត្រូវបន្តកើនឡើង៕ 

    អត្ថបត៖ ភក្តី

    ប្រភព៖ Rueters

    Share This Post: