Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ជប៉ុនទាញសញ្ញាអាសន្នអំពីការកើតមានរលកយក្សស៊ូណាមិ ក្រោយរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៧,១រ៉ិចទ័រ

BY Liny Chan July 28, 2026
ជប៉ុនទាញសញ្ញាអាសន្នអំពីការកើតមានរលកយក្សស៊ូណាមិ ក្រោយរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៧,១រ៉ិចទ័រ

ជប៉ុន៖ ប្រទេសជប៉ុនបានរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៧,១រ៉ិចទ័រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងរសៀលថ្ងៃទី២៨ ខែកក្កដា។ តំបន់ដែលបានរងការវាយប្រហារដោយគ្រោះធម្មជាតិនេះគឺ ទីក្រុង Kumamoto ដែលស្ថិតនៅកោះ Kyushu ភាគខាងត្បូង នៃប្រទេសជប៉ុន។

បើតាមទីភ្នាក់ងារឧតុនិយមជប៉ុនបានបញ្ជាក់ថា គ្រោះរញ្ជួយដីបានបង្កើតឱ្យមានរំញ័រនៅក្នុងផ្ទៃដីជម្រៅរហូតដល់ ១០គីឡូម៉ែត្រ ប៉ុន្តែពុំទាន់មានរបាយការណ៍បង្ហាញថាមានជនរងគ្រោះ ឬការខូចខាតអ្វីធំដុំនៅឡើយទេរហូតមកទល់នឹងពេលនេះ។ យ៉ាងណាក្តី ទីភ្នាក់ងារឧតុនិយមជប៉ុន បានទាញសញ្ញាអាសន្នមួយអំពីលទ្ធភាពនៃការកើតមានរលកយក្សស៊ូណាមិកម្ពស់ ១ម៉ែត្រ បន្ថែមទៀត នៅពេលល្ងាចនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖Channel News Asia

Share This Post: