ព័ត៌មានជាតិ
ទាហានអាមេរិក ២នាក់ បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងនៅរដ្ឋតិចសាស់
BY Liny Chan
August 13, 2026
អាមេរិក៖ ទាហានអាមេរិកចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៣ ខែសីហា។ ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងនៅក្នុងស្រុក Bell រដ្ឋធានី Austin ភាគខាងជើងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក។
បើតាមលោក Greg Abbott អភិបាលរដ្ឋតិចសាស់បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រដែលបានជួបគ្រោះថ្នាក់ខាងលើនេះគឺជាឧទ្ធម្ភាគចក្រសម្រាប់វាយប្រហារប្រភេទ AH-64 ហើយការធ្លាក់នេះបានកើតឡើងនៅក្នុងអំឡុងពេលនៃប្រតិបត្តិការណ៍ហោះហើរមួយ ដែលមានឈ្មោះថា Fort Hood។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះអាជ្ញាធរអាមេរិកនៅមិនទាន់អាចបញ្ជាក់អំពីមូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងនេះនៅឡើយទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time