Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ឥណ្ឌូណេស៊ីរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រ បណ្តាលឱ្យមនុស្ស ២នាក់បាត់បង់ជីវិត

BY Liny Chan August 15, 2026
ឥណ្ឌូណេស៊ីរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រ បណ្តាលឱ្យមនុស្ស ២នាក់បាត់បង់ជីវិត

ឥណ្ឌូណេស៊ី៖ ប្រទេសឥណ្ឌូណេស៊ីបានរងការវាយប្រហារដោយគ្រោះរញ្ជួញដីកម្រិត ៧,៧រ៉ិចទ័រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៥ ខែសីហា។ ភ្លាមៗក្រោយកើតមានគ្រោះធម្មជាតិនេះ អាជ្ញាធរឥណ្ឌូណេស៊ីបានប្រកាសពីការរកឃើញ ជនរងគ្រោះចំនួន ២នាក់បានស្លាប់បាត់បង់ជីវិត។

ទន្ទឹមគ្នានេះ ក៏មានពលរដ្ឋឥណ្ឌូណេស៊ីមួយចំនួនបានរងរបួស និងមានអគារត្រូវរងនូវការខូចខាតផងដែរ។ គួររម្លឹកជូនថា ប្រទេសឥណ្ឌូណេស៊ីគឺជាដែនដីមួយដែលងាយនឹងកើតមានគ្រោះធម្មជាតិខ្លាំងណាស់ ជាក់ស្តែងគ្រោះរញ្ជួយដីបានបន្តកើតមានជារឿយៗនៅតាមតំបន់កោះ ហើយគ្រោះរញ្ជួយដីធ្ងន់ធ្ងន់បំផុតសម្រាប់ឥណ្ឌូណេស៊ីនោះគឺបានកើតឡើងនៅក្នុងឆ្នាំ ២០០៤ ក្នុងកម្រិតរហូតដល់ ៩,១រ៉ិចទ័រ និងបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតជាង ២២០,០០០នាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: