ព័ត៌មានជាតិ

BREAKING: រដ្ឋបាលរាជធានីភ្នំពេញ បន្ថែមទីតាំងចាក់វ៉ាក់សាំងដល់កុមារ និងក្មេងជំទង់អាយុពី១២ដល់១៧ឆ្នាំ នៅក្នុងខណ្ឌ៧មករា

BY
Khmerpress
August 4, 2021
BREAKING: រដ្ឋបាលរាជធានីភ្នំពេញ បន្ថែមទីតាំងចាក់វ៉ាក់សាំងដល់កុមារ និងក្មេងជំទង់អាយុពី១២ដល់១៧ឆ្នាំ នៅក្នុងខណ្ឌ៧មករា

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយបន្ថែមទីតាំងមួយទៀត ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ដើម្បីចាក់វ៉ាក់សាំងដល់កុមារ និងក្មេងជំទង់ អាយុពី១២ឆ្នាំ ដល់១៧ឆ្នាំ។ ទីតាំងថ្មីដែលបន្ថែមនេះ នៅក្នុងមន្ទីរសម្រាកព្យាបាល អូឡាំព្យា មេឌីខល ស្ថិតនៅក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កន្លងទៅរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំទីតាំងចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ជូនដល់កុមារ និងក្មេងជំទង់អាយុចន្លោះពី១២ ដល់១៧ឆ្នាំ ចំនួន៣៩កន្លែងរួចហើយ នៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖

Share This Post: