ព័ត៌មានអន្តរជាតិ April 28, 2021

លោក ចូ បៃដិន ថានឹងជួយឥណ្ឌាទៅតាមសំណូមពរ ដើម្បីទប់ទល់នឹងវិបត្តិកូវីដ-១៩

Khmerpress

(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់នៅថ្ងៃអង្គារសប្ដាហ៍នេះ បាននិយាយថាសហរដ្ឋអាមេរិក នឹងបន្តគំាទ្រដល់ប្រទេសឥណ្ឌា ក្នុងការដោះស្រាយវិបត្តិ COVID-19 ជាមួយការសន្យាផ្ដល់ជំនួយ តបទៅតាមតម្រូវរបស់ឥណ្ឌា។ នេះបើតាមការចេញផ្សាយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកសម្របសម្រួលនៃក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន សម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក លោក ឃើត ខេមប៊ែល (Kurt Campbell) ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងព្រឹត្តិការណ៍ស្ដីពីជំនួយរបស់សហរដ្ឋអាមេរិក ដែលរៀបចំឡើងតាមវីដូអូខុនហ្វេរិន។ លោក Kurt Campbell បានអះអាងថា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ កាលពីចន្ទដើមសប្ដាហ៍កន្លងទៅនេះ លោកប្រធានាធិបតី ចូ បៃដិន បានសន្យាជាមួយលោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី ថា សហរដ្ឋអាមេរិកនឹងផ្ដល់ជំនួយតាមតម្រូវការរបស់ឥណ្ឌា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«អ្នកអាចប្រាប់ខ្ញុំបានថាតើអ្នកត្រូវការអ្វី ហើយខ្ញុំនឹងធ្វើវាភ្លាមៗ»។ នេះជាសម្ដីរបស់លោក បៃដិន ដែលត្រូវបានបញ្ជាក់បន្តដោយលោក Campbell។ គួរបញ្ជាក់ថា ក្រៅពីសហរដ្ឋអាមេរិក បណ្ដាប្រទេសជាច្រើនដូចជា អាលឺ្លម៉ង់ ចិន និងសិង្ហបុរីជាដើមក៏បានសន្យាផ្ដល់ជំនួយដល់ឥណ្ឌា ដើម្បីប្រយុទ្ធប្រឆាំងរលកទី២ COVID-19 នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះដែរ។ បច្ចុប្បន្ន ឥណ្ឌាគឺជាចំណុចកណ្ដាលនៃការឆ្លងរាតត្បាត COVID-19 ខណៈរលកទី២នៃជំងឺឆ្លងដ៏កាចសាហាវនេះ បានផ្ដាច់ជីវិតប្រជាជនឥណ្ឌាកើនដល់ជាង ២សែននាក់ហើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews