ព័ត៌មានអន្តរជាតិ April 28, 2021

ថៃរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ ចំនួនជាង២,០០០នាក់ និងបាត់បង់ជីវិត១៥នាក់ទៀត

Khmerpress

(បាងកក)៖ អាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 នៅប្រទេសថៃ (CCSA) បានរាយការណ៍នៅថ្ងៃពុធនេះថា អ្នកជំងឺ COVID-19 ថ្មីៗចំនួន ២,០១២ករណីបន្ថែមទៀត ត្រូវបានរកឃើញ និងអ្នកជំងឺចំនួន ១៥នាក់បន្ថែមទៀត បានបាត់បង់ជាជីវិត ហើយវាជាថ្ងៃទី២ ហើយដែលករណីឆ្លង និងស្លាប់ត្រូវបានរកឃើញមានចំនួនច្រើនបែបនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

CCSA បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ២,០០១ករណីជាករណីឆ្លងក្នុងស្រុក ក្នុងនោះរួមមាន ៨៣០ករណីត្រូវបានរកឃើញនៅទីក្រុងបាងកក, ១៦១ករណីនៅខេត្តសាមុត ប្រាកាន, ១០៨ករណីនៅខេត្ត ឈុនបុរី, និងជាច្រើនករណីទៀត នៅតាមបណ្ដាខេត្តផ្សេងៗ។ ចំណែកឯ ១១ករណីផ្សេងទៀត ជាករណីនាំចូលមកពីក្រៅប្រទេសវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

CCSA បានគូសបញ្ជាក់បន្ថែមថា ក្នុងចំណោមអ្នកស្លាប់ថ្មីៗខាងលើ មាន ០៩ករណីនៅទីក្រុងបាងកក, ០២ករណីនៅខេត្តឈៀងម៉ៃ, ០២ករណីនៅខេត្តសាមុត ប្រាកាន, ០១ករណីទៀតឈុនបុរី និង ០១ករណីទៀតនៅខេត្តរ៉ាណុង។ ពួកគេមានអាយុចន្លោះពី ៣៥-៨៨ឆ្នាំ ហើយពួកគេទាំងអស់សុទ្ធតែមានជំងឺរ៉ាំរ៉ៃប្រចាំកាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា ក្រោយបូកសរុបទិន្នន័យថ្មីៗខាងលើ ធ្វើឱ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសថៃកើនឡើងដល់ ៦១,៦៩៩ករណី ក្នុងនោះមានអ្នកស្លាប់ ១៧៨នាក់ និងអ្នកជាសះស្បើយ ៣៤,៤០២នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews