ព័ត៌មានជាតិ

ក្រសួងសាធារណការ ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ អាចចូលរួមរាយការណ៍ករណីឃើញមានបង្គោលសញ្ញាបាក់បែក ឬដួលរលំ តាមរយៈ Appមួយខ្សែនេះ

BY
Khmerpress
March 31, 2022
ក្រសួងសាធារណការ ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ អាចចូលរួមរាយការណ៍ករណីឃើញមានបង្គោលសញ្ញាបាក់បែក ឬដួលរលំ តាមរយៈ Appមួយខ្សែនេះ

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ក្រសួងសាធារណការ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋអាចចូលរួមរាយការណ៍ករណីឃើញមានបង្គោលសញ្ញាបាក់បែក ឬដួលរលំ តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)។

បង្គោលសញ្ញាក្នុងរូបភាពខាងក្រោមត្រូវបានរាយការណ៍តាមរយៈកម្មវិធីទាំផ្លូវ (ROAD CARE Mobile App) ស្ថិតនៅទីតាំង ភូមិភ្នំតាឧស ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងត្រូវបានជួសជុលរួចរាល់ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង។

ក្រសួងសាធារណការ និងដឹកជញ្ជូនស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋក្នុងការរាយការណ៍លើបញ្ហាផ្លូវថ្នល់ដែលត្រូវជួសជុលថែទាំ ក៏ដូចជាករណីឃើញមានគំនូសសញ្ញាចរាចរណ៍រលុប ផ្លាកសញ្ញា ឬបង្គោលសញ្ញាមានការបាក់បែក ដោយរាយការណ៍តាមរយៈកម្មវិធីថែទាំផ្លូវ ( ROAD CARE Mobile App) ដើម្បីអាចឱ្យមន្រ្តីជំនាញ ឬមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងចាត់វិធានការដោះស្រាយទាន់ពេលវេលា។

ទាញយកកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)៖
– App Store: https://roadcare.mpwt.gov.kh/ios
– Play Store: https://roadcare.mpwt.gov.kh/android

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

Share This Post: