ព័ត៌មានជាតិ

ឯកឧត្តម ឯម ច័ន្ទមករា អ្នកទទួលបន្ទុកវិស័យពិការភាព បានធ្វើការបកស្រាយចំពោះករណីរថយន្តមួយគ្រឿងប្រើស្លាកលេខ «ជនមានពិការភាព»

BY
Khmerpress
April 19, 2022
ឯកឧត្តម ឯម ច័ន្ទមករា អ្នកទទួលបន្ទុកវិស័យពិការភាព បានធ្វើការបកស្រាយចំពោះករណីរថយន្តមួយគ្រឿងប្រើស្លាកលេខ «ជនមានពិការភាព»

កាលពីពេលថ្មីៗនេះ មានការចែករំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងរូបភាពរថយន្តមួយគ្រឿងបានប្រើប្រាស់ស្លាកលេខ “ជនមានពិការភាព” ហើយបើកបរនៅតាមដងផ្លូវ ដែលធ្វើឲ្យមហាជនជាច្រើនមានចម្ងល់ថា តើការប្រើប្រាស់ស្លាកលេខបែបនេះត្រឹមត្រូវដែរឬទេ?

ជុំវិញករណីនេះ យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់ឲ្យដឹងថា៖

“ក្នុងនាមជាអ្នកទទួលបន្ទុកវិស័យពិការភាព ខ្ញុំសូមបញ្ជាក់ថា រាជរដ្ឋាភិបាល ឬក្រសួងពាក់ព័ន្ធវិស័យពិការភាពនៅមិនទាន់មានច្បាប់អនុញ្ញាតឱ្យប្រើស្លាកលេខរថយន្ត «ជនមានពិការភាព» ដូចមានក្នុងរូបភាពខាងក្រោមនេះទេ។ សូមម្ចាស់រថយន្តអញ្ជើញទៅធ្វើស្លាកលេខរថយន្តឱ្យបានត្រឹមត្រូវ ជៀសវាងការផាកពិន័យ រួចធ្វើការចោទប្រកាន់មកលើអង្គភាពពាក់ព័ន្ធ។ សូមចែកឱ្យដាច់រវាងស្លាកលេខរថយន្ត និងបណ្ណចំណតយានយន្តពិសេសសម្រាប់ជនមានពិការភាព”៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: