Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ថៃកំពុងពិចារណាលើគោលការណ៍ «ធ្វើដំណើរដោយមិនចាំបាច់ធ្វើចត្តាឡីស័ក» ជាមួយប្រទេសមួយចំនួននៅអាស៊ី

BY Khmerpress May 10, 2021
ថៃកំពុងពិចារណាលើគោលការណ៍ «ធ្វើដំណើរដោយមិនចាំបាច់ធ្វើចត្តាឡីស័ក» ជាមួយប្រទេសមួយចំនួននៅអាស៊ី

អាជ្ញាធរថៃបាននិយាយថា ពួកគេកំពុងពិចារណាលើគោលការណ៍ «ធ្វើដំណើរដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ឬ travel bubbles» ជាមួយបណ្ដាប្រទេសអាស៊ី និងដែនដីមួយចំនួន ក្នុងនោះរួមមានទាំងវៀតណាមដោយរំពឹងថា វិស័យទេសចរណ៍អន្តរជាតិ អាចនឹងចាប់ផ្ដើមដំណើរការណ៍ឡើងវិញ នៅខែតុលាខាងមុខនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post នៅល្ងាចថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១។

សារព័ត៌មាន Bangkok Post ដោយផ្អែកលើការស្រង់សម្ដីរបស់ រដ្ឋមន្ត្រីទេសចរណ៍ និងកីឡាថៃ លោក ភីផាត រ៉ាត់ឆាឃីតប្រាកាន (Phiphat Ratchakitprakarn) បានឱ្យដឹងទៀតថា នៅពេលការឆ្លង COVID-19 ក្នុងសហគមន៍បច្ចុប្បន្ន ស្ថិតនៅក្រោមការគ្រប់គ្រងហើយនោះ រដ្ឋាភិបាលថៃអាចនឹងចាប់ផ្ដើមកិច្ចពិភាក្សា លើគោលការណ៍ travel bubbles ជាមួយសិង្ហបុរី, ទីក្រុងហុងកុង (ចិន), វៀតណាម, ឡាវ និងម៉ាឡេស៊ី។

តែព្រមពេលជាមួយគ្នា លោក Ratchakitprakarn បានអះអាងថា សព្វថ្ងៃគ្មានប្រទេសណាមួយចង់អនុវត្តគោលការណ៍ travel bubbles ជាមួយថៃ ខណៈករណីឆ្លងនៅតែស្ថិតនៅក្នុងកម្រិតខ្ពស់នោះទេ។ ដូច្នេះដើម្បីឈានដល់កិច្ចពិភាក្សានេះ ថៃត្រូវបង្កើនល្បឿនចាក់វ៉ាក់សាំង ជាពិសេសនៅក្នុងទីក្រុងបាងកក ហើយដើម្បីស្ដារទំនុកចិត្តពីភ្ញៀវទេសចរអន្តរជាតិ ថៃត្រូវតែប្រឹងប្រែងធ្វើឱ្យករណីឆ្លងប្រចាំថ្ងៃ ធ្លាក់ចុះមកនៅក្រោម ២០០នាក់នៅត្រឹមដំណាច់ខែឧសភានេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: