ព័ត៌មានជាតិ June 24, 2022

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ប្រកាសជូនដំណឹង ពីការបិទផ្លូវរយៈពេល១ខែ ១៥ថ្ងៃ នៅលើមហាវិថីវិមានឈ្នះឈ្នះ (អតីតកប់ស្រូវ) ចាប់ពីស្តុបផ្លូវជាតិលេខ៤​ដល់មុខរោងចក្រប៊ឺរី

Khmerpress

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្តីពីការបិទផ្លូវរយៈពេល១ខែ ១៥ថ្ងៃ នៅលើមហាវិថីវិមានឈ្នះឈ្នះ (អតីតកប់ស្រូវ) ចាប់ពីស្តុបផ្លូវជាតិលេខ៤ដល់មុខរោងចក្រប៊ឺរី ប្រហែលប្រវែង៤៥០ម៉ែត្រ។

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ ឱ្យបានជ្រាបថា៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ មានការបើកការដ្ឋានសាងសង់ស្ពានអាកាស លើកំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីចំណុចមុខរោងចក្រប៊ីរី ឆ្លងកាត់ផ្លូវជាតិលេខ៤ ឆ្ពោះទៅផ្លូវក្រវ៉ាត់ ក្រុងទី៣ ដែលស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ដើម្បីរក្សាបាននូវសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ពិសេសបញ្ចៀសបាននូវការកកស្ទះចរាចរណ៍រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ ដែលមានបំណងធ្វើចរាចរណ៍ឆ្លងកាត់ត្រង់ចំណុចខាងលើ សូមបញ្ចៀសចរាចរណ៍តាមផ្លូវដូចខាងក្រោម៖

ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ប្រភព៖ Hem Darith