Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ថានទូតជប៉ុននៅកម្ពុជា ប្រកាសបើកទទួលសាធារណជនចូលរួមសរសេរសាររំលែកទុក្ខចំពោះមរណភាពរបស់លោក អាបេ ស៊ីនហ្សូ

    BY Khmerpress July 10, 2022
    ស្ថានទូតជប៉ុននៅកម្ពុជា ប្រកាសបើកទទួលសាធារណជនចូលរួមសរសេរសាររំលែកទុក្ខចំពោះមរណភាពរបស់លោក អាបេ ស៊ីនហ្សូ

    យោងតាមការបញ្ជាក់ពី ស្ថានទូតជប៉ុននៅកម្ពុជា បានឲ្យដឹងនាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២នេះថា សា្ថនទូតជប៉ុននៅភ្នំពេញ និងការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប នឹងបើកទទួលសាធារណជនចូលរួមសរសេរសាររំលែកទុក្ខចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម អាបេ ស៊ីនហ្សូ នៅតាមទីតាំងនិងកាលបរិច្ឆេទដូចខាងក្រោម៖

    ១. សា្ថនទូតជប៉ុននៅភ្នំពេញ
    ១) កាលបរិច្ឆេទ៖ ថ្ងៃពុធ ទី១៣ ខែកក្កដា រហូតដល់ថ្ងៃសៅរ៍ ទី១៦ ខែកក្កដា (ចាប់ពីម៉ោង១០ព្រឹក-ថ្ងៃត្រង់ និងចាប់ពីម៉ោង២-៤ល្ងាច)
    ២) ទីតាំង៖ ស្ថានទូតជប៉ុន (បន្ទប់ក្បែរផ្នែកធ្វើទិដ្ឋាការ)
    ៣) កំណត់សម្គាល់៖
    – នៅពេលមកដល់ទីតាំងកំណត់ខាងលើ សូមបញ្ជាក់ជាមួយសន្តិសុខស្ថានទូតថា មកក្នុងគោលបំណងដើម្បីសរសរសាររំលែកទុក្ខ
    – សូមយកមកជាមួយនូវអត្តសញ្ញាណប័ណ្ណ ឬប័ណ្ណសម្គាល់ខ្លួនណាមួយ ដូចជាលិខិតឆ្លងដែនជាដើម
    – សូមពាក់ម៉ាសជានិច្ចនៅក្នុងបរិវេណស្ថានទូត

    ២. ការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប
    ១) កាលបរិច្ឆេទ៖ ថ្ងៃចន្ទ ទី១១ ខែកក្កដា រហូតដល់ថ្ងៃអង្គារ ទី១២ ខែកក្កដា (ចាប់ពីម៉ោង១០ព្រឹក-ថ្ងៃត្រង់ និងចាប់ពីម៉ោង២-៤ល្ងាច)
    ២) ទីតាំង៖ ការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប (សាលពហុប្រយោជន៍)
    ៣) កំណត់សម្គាល់៖
    – នៅពេលមកដល់ទីតាំងកំណត់ខាងលើ សូមបញ្ជាក់ជាមួយសន្តិសុខការិយាល័យកុងស៊ុលជប៉ុនថា មកក្នុងគោលបំណងដើម្បីសរសរសាររំលែកទុក្ខ
    – សូមយកមកជាមួយនូវអត្តសញ្ញាណប័ណ្ណ ឬប័ណ្ណសម្គាល់ខ្លួនណាមួយ ដូចជាលិខិតឆ្លងដែនជាដើម
    – សូមពាក់ម៉ាសជានិច្ចនៅក្នុងបរិវេណការិយាល័យកុងស៊ុលជប៉ុន

    Share This Post: