ព័ត៌មានជាតិ

សេចក្ដីជូនដំណឹង ស្តីពីការពង្វាងផ្លូវធ្វើចរាចរណ៍នៅលើស្ពានព្រែកក្តាមត្រើយខាងលិច ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២

BY
Khmerpress
July 16, 2022
សេចក្ដីជូនដំណឹង ស្តីពីការពង្វាងផ្លូវធ្វើចរាចរណ៍នៅលើស្ពានព្រែកក្តាមត្រើយខាងលិច  ពីថ្ងៃទី១៨  ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២

ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្តីពីការពង្វាងផ្លូវធ្វើចរាចរណ៍នៅលើស្ពានព្រែកក្តាមត្រើយខាងលិច ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល មានកិត្តិយសសូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា៖ គន្លងផ្លូវចុះលើស្ពានព្រែកក្ដាមបត់ស្ដាំត្រើយខាងលិចត្រូវធ្វើការជួសជុលអ៊ុតកៅស៊ូឡើងវិញ ដូចនេះការធ្វើចរាចរនៅលើគន្លងផ្លូវនេះត្រូវបានបិទជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ដោយអនុញ្ញាតឱ្យយានយ​ន្តទាំងអស់ធ្វើចរាចរតាមទិសដៅត្រង់ចុះតាមរង្វង់មូល ហើយបត់តាមក្រោមស្ពានវិញ។

សេចក្ដីដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធមេត្តាជ្រាប និងជួយចូលរួមសហការអនុវត្តតាមខ្លឹមសារសេចក្ដីជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាព ៕ ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល

Share This Post: