Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ថានទូតរុស្ស៉ី នឹងរៀបចំសន្និសីទនៅថ្ងៃពុធសប្តាហ៍នេះ បង្ហាញពីស្ថានភាពសង្គ្រាមនៅអ៊ុយក្រែន គោលនយោបាយរុស្ស៉ី និងទំនាក់ទំនងកម្ពុជា-រុស្ស៉ី

    BY Khmerpress July 18, 2022
    ស្ថានទូតរុស្ស៉ី នឹងរៀបចំសន្និសីទនៅថ្ងៃពុធសប្តាហ៍នេះ បង្ហាញពីស្ថានភាពសង្គ្រាមនៅអ៊ុយក្រែន គោលនយោបាយរុស្ស៉ី និងទំនាក់ទំនងកម្ពុជា-រុស្ស៉ី

    (ភ្នំពេញ)៖ ស្ថានទូតរុស្ស៉ីប្រចាំនៅកម្ពុជា នឹងរៀបចំសន្និសីទព័ត៌មានមួយ នៅថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីបង្ហាញពីបច្ចុប្បន្នភាព នៃនយោបាយរបស់ខ្លួន។ នេះបើតាមសចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មានកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

    ស ន្និសីទសារព័ត៌មានលើកទី៦នេះ នឹងបង្ហាញអំពីប្រធានបទចំនួន៣ដូចជា៖
    ១៖ ស្ថានការណ៍វិវឌ្ឍន៍ពាក់ព័ន្ធនឹងប្រទេសអ៊ុយក្រែន
    ២៖ គោលនយោបាយការបរទេសរបស់សហព័ន្ធរុស្ស៉ី
    និង ៣៖ ទំនាក់ទំនងរវាងប្រទេសកម្ពុជា-រុស្ស៉ី

    សន្និសីទនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ (Zoom) ជាភាសាអង់គ្លេស នៅវេលាម៉ោង១០:០០នាទីព្រឹក (ម៉ោងនៅកម្ពុជា)។ ព័ត៌មានបច្ចេកទេសភា្ជប់ចូលរួម សន្និសីទសារព័ត៌មាននេះ មានដូចខាងក្រោម ៖ – Link:https://us02web.zoom.us/j/6870739651?pwd-VkYrZVNWVW94YVV0ck4xV09kcStUZZ09
    – Meeting ID: 687 073 9651
    – Meeting Passcode: RusCamb

    អ្នកសារព័ត៌មានអាចបញ្ជាក់អំពីការចូលរួមសន្និសីទសារព័ត៌មាន និងផ្ដល់សំណួរជាមុន ឱ្យ បានមុនថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ទៅកាន់លោក Rafael langareev អនុព័ន្ធព័ត៌មាន នៃស្ថានទូតរុស្ស៊ី តាមរយៈអីម៉ល ruscamb@mid.ru / rriangareev@mid.ru ឬទូរស័ព្ទលេខ 081-446-8037. ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: