Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជាទទួលចំណូលជាង ៤៥៥លានដុល្លារ ពីការនាំចេញកង់ នៅឆមាសទី១ ជាប់លេខ៥ក្នុងពិភពលោក

    BY Khmerpress July 19, 2022
    កម្ពុជាទទួលចំណូលជាង ៤៥៥លានដុល្លារ ពីការនាំចេញកង់ នៅឆមាសទី១ ជាប់លេខ៥ក្នុងពិភពលោក

    (ភ្នំពេញ)៖ រយៈពេល៦ខែ ឆ្នាំ២០២២នេះ ពោលចាប់ពីខែមករា ដល់ខែមិថុនា ការនាំចេញកង់ជួយឲ្យកម្ពុជា រកចំណូលបានជាង៤៥៥លានដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។

    ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ លោក ស៊ាង ថៃ បានបញ្ជាក់ថា ការនាំចេញកង់ នៅរយៈពេល៦ខែ ដើមឆ្នាំ២០២២ បាននាំចេញបរិមាណ ចំនួន១,៧០១,២៨៥ ស្មើនឹងទឹកប្រាក់ ៤៥៥,៨៨៥,៤៣២.៧៨ដុល្លារ និងការនាំចូលបរិមាណចំនួន ២៨៦.៨៧២ ស្មើនឹងទឹកប្រាក់ ៨,៦៣៩,០៧៥.៦៨ដុល្លារ។

    ទីផ្សារគោលដៅដែលកម្ពុជា នាំចេញរួមមាន៖ សហរដ្ឋអាមេរិក, អាល្លឺម៉ង់, ចក្រភពអង់គ្លេស, ជប៉ុន, ចិន, អាស៊ាន, ប៊ែលហ្ស៊ិក, ហូឡង់, អូទ្រីស, ស៊ុយអែត, ដាណឺម៉ាក, អូស្ត្រាលី, សាធារណរដ្ឋឆែក, អ៊ីតាលី, កូឡុំប៊ី, សាធារណរដ្ឋកូរ៉េ, អេស្ប៉ាញ, ស្លូវេនី និងកាណាដា ជាដើម។

    បច្ចុប្បន្ន កម្ពុជាមានរោងចក្រ សម្រាប់ដំឡើងកង់ចំនួន៥ រួមមាន៖

    * ទី១៖ A AND J (CAMBODIA) CO.,LTD.
    * ទី២៖ SPEEDTECH INDUSTRIAL CO., LTD.
    * ទី៣៖ SMART TECH (CAMBODIA) CO.,LTD.
    * ទី៤៖ XDS BICYCLE (CAMBODIA) CO.,LTD
    * ទី៥៖ EVERGRAND BICYCLE (CAMBODIA) CO., LTD។

    គូសបញ្ជាក់ផងដែរថា ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ នៅតំបន់អាស៊ាន ក្នុងការនាំចេញកង់ និងជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងពិភពលោក បន្ទាប់ពី ចិន តៃវ៉ាន់ ហូឡង់ និងអាល្លឺម៉ង់៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: