ព័ត៌មានជាតិ
TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២៣នាក់ និងជាសះស្បើយ ៩នាក់
BY Khmerpress
July 24, 2022
ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញ អ្នកឆ្លងកូវីដ១៩ ចំនួន២៣នាក់ និងជាសះស្បើយ៩នាក់។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៦,៥៨៨នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៣,៣៩៨ នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕ ផ្តល់សិទ្ធិដោយ៖ Freshnews
