Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងអភិបាលខេត្តព្រះសីហនុ បើកកម្មវិធីជិះកង់កម្សាន្តមិត្តភាព ដើម្បីសុខភាព បរិស្ថាន សាមគ្គីភាព ភាតរភាពនៃមហាគ្រួសារខ្មែរ

    BY Khmerpress July 31, 2022
    រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងអភិបាលខេត្តព្រះសីហនុ បើកកម្មវិធីជិះកង់កម្សាន្តមិត្តភាព ដើម្បីសុខភាព បរិស្ថាន សាមគ្គីភាព ភាតរភាពនៃមហាគ្រួសារខ្មែរ

    (ព្រះសីហនុ)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោកស្រី អ៊ូ ធីតាពៅ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញបើកកម្មវិធីជិះកង់កម្សាន្តលក្ខណៈមិត្តភាព ដើម្បីសុខភាព និងរាងកាយមាំមួន និងមានការចូលរួមពី ក្រុមសេនាយុត្តិធម៌ ក្រុមសាលាដំបូងខេត្តព្រះសីហនុ និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

    កម្មវិធីជិះកង់កម្សាន្តលក្ខណៈមិត្តភាព ដើម្បីសុខភាពបានចាប់ផ្តើមនៅម៉ោង៧:០០ព្រឹក ដោយធ្វើការជិះកង់ចេញពីរង្វង់មូល «ព្រះស្កន្ទគង់លើក្ងោក» នៅវិថីតេជោ តាមបណ្តាឆ្នេរអូឈើទាល និងឆ្នេរអូត្រេះ ដើមឈើចាំស្នេហ៍ ស្ពោះទៅកាន់ផ្លូវខ្មែរធ្វើបាន នឹងបញ្ចប់នៅរង្វង់មូលរាម។

    ការជិះកង់កម្សាន្ត គឺដើម្បីសុខភាព បរិស្ថាន សាមគ្គីភាព ភាតរភាពនៃមហាគ្រួសារខ្មែរ ដោយភាពរីករាយ សុខក្សេមក្សាន្ត ក្រោមដំបូលសន្តិភាព នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា៕ ផ្តល់សិទ្ធិដោយ៖ Freshnews

    Share This Post: