ព័ត៌មានជាតិ
សប្បុរសជនជាច្រើននាំគ្នាបរិច្ចាគដើមឈើប្រភេទ បេង ធ្នង់ និងក្រញូង ដើម្បីដាំឡើងវិញនៅតំបន់ភ្នំតាម៉ៅ, នៅពេលនេះបានជាង១០ម៉ឺនដើមគ្រប់ចំនួនហើយ
BY Khmerpress
August 8, 2022
(ភ្នំពេញ)៖ គិតត្រឹមព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះ សប្បុរសជននានាបានចូលរួមយ៉ាងច្រើន ដើម្បីចូលរួមដាំឡើងវិញនៅតំបន់ភ្នំតាម៉ៅ ដោយនៅពេលនេះសប្បុរសជន បានបរិច្ចាគដើមឈើប្រភេទ បេង ធ្នង់ និងក្រញូង ប្រមាណជាង១០ម៉ឺនដើម ពោលគឺគ្រប់ចំនួនសម្រាប់ដាំបំពេញឡើងវិញហើយ។
នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសលុបចោលលិខិតអនុញ្ញាតឱ្យដោះដូរ និងអភិវឌ្ឍភ្នំតាម៉ៅ ដើម្បីរក្សាទុកដី និងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារ និងអភិរក្សដោយក្រសួងកសិកម្ម និងឲ្យក្រុមហ៊ុនដែលបានឈូសឆាយត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ៕ ផ្តល់សិទ្ធិដោយ៖ freshnews
