ព័ត៌មានជាតិ
ត្រៀមទឹកទុកផង! រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្ន ក្នុងសង្កាត់ទឹកល្អក់ទី១ និងសង្កាត់ព្រែកហូរ
BY Khmerpress
August 10, 2022
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្ន ដែលមានទីតាំងដូចខាងក្រោម៖
ទី១.គ្រោងកាត់ភ្ជាប់តំឡើងនាឡិកាទឹកថ្មីទំហំ ៨០មម នៅលើចិញ្ចើមផ្លូវលេខ១១០ (មហាវិថីសហព័ន្ធរុស្សី) ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅយប់ថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២ ចាប់ពីម៉ោង ២០៖០០នាទីយប់ រហូតដល់ម៉ោង ២៤៖០០នាទីយប់។
ទី២.គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតទំហំ ១១០មម នៅលើផ្លូវលេខTKM២៦៦ ស្ថិតក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅយប់ថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២ ចាប់ពីម៉ោង ២០៖០០នាទីយប់ រហូតដល់ម៉ោង ២៤៖០០នាទីយប់៕


ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ Phnom Penh Water Supply Authority