សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារ ជូនដល់កីឡាករប្រដាល់ក្បាច់គុនខ្មែរ ក្រាក់ សម្ផស្ស ដែលកំពុងជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ
- BY
- Khmerpress
- August 13, 2022
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ នេះ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានឧបត្ថម្ភថវិកាចំនួន ២ម៉ឺនដុល្លារអាមេរិក ជូនដល់កីឡាករប្រដាល់ក្បាច់គុនខ្មែរ ក្រាក់ សម្ផស្ស ដែលកំពុងជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។ ថវិកានេះ ខ្ញុំបាទនឹងយកទៅប្រគល់ជូន លោក ក្រាក់ សម្ផស្ស នៅថ្ងៃនេះតែម្ដង ។
ខ្ញុំបាទជួសមុខអោយ កីឡាករប្រដាល់ក្បាច់គុនខ្មែរ ក្រាក់ សម្ផស្ស សូមគោរពអរគុណសម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលតែងតែយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ។ សូមគោរពជូនពរសម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានសុខភាពល្អ បរិបូណ៌ អាយុយឺនយូរ ដេីម្បីបន្តដឹកនាំនាវាកម្ពុជារក្សាបានសុខសន្តិភាព និង ការអភិវឌ្ឍន៍ 🙏🙏 ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
- Share This Post: