Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    នៅរសៀលស្អែកនេះ ប្រកាសចូលកាន់តំណែងអភិបាលរងរាជធានីភ្នំពេញ ចំនួន៣រូប

    BY Khmerpress August 16, 2022
    នៅរសៀលស្អែកនេះ ប្រកាសចូលកាន់តំណែងអភិបាលរងរាជធានីភ្នំពេញ ចំនួន៣រូប

    (ភ្នំពេញ)៖ អភិបាលរងរាជធានីភ្នំពេញ ចំនួន៣រូប ដែលត្រូវសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចេញអនុក្រឹត្យតែងតាំងនោះ នឹងត្រូវប្រកាសចូលកាន់តំណែងជាផ្លូវការ នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ស្អែកនេះ ក្រោមអធិបតីភាព លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានី។

    សូមរំលឹកថា អភិបាលរងរាជធានីភ្នំពេញចំនួន៣រូប ដែលត្រូវប្រកាសចូលកាន់តំណែងនោះ រួមមាន លោក ឃ្លាំង ហួត, លោក សុខ ពេញវុធ និងលោក ហ៊ុន សុរិទ្ធី។

    មុនចូលកាន់តំណែងនេះលោក ឃ្លាំង ហួត ជាជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាអតីតអភិបាលខណ្ឌជ្រោយចង្វារ។ ចំណែក លោក សុខ ពេញវុធ ជាអតីតអភិបាលខណ្ឌដូនពេញ។ ចំណែក លោក ហ៊ុន សុរិទ្ធី ជាអតីតអគ្គនាយករងអន្តោរប្រវេសន៍៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: