Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យតែងតាំងមន្ដ្រីរាជការ ៤រូប ជាអភិបាលរងខេត្តព្រៃវែង

    BY Khmerpress August 20, 2022
    សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យតែងតាំងមន្ដ្រីរាជការ ៤រូប ជាអភិបាលរងខេត្តព្រៃវែង

    (ព្រៃវែង)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ តែងតាំងមន្ដ្រីរាជការចំនួន៤រូប ជាអភិបាលរងខេត្តព្រៃវែង។ នេះបើតាមអនុក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២។

    មន្ដ្រីរាជការ ៤រូប ដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន តែងតាំងជាអភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង រួមមាន៖

    ទី១៖ លោក ឈាង សុវណ្ណារ៉ា ឋានន្ដរស័ក្ដិឧត្ដមមន្ត្រី ថ្នាក់លេខ៥ ជាអភិបាលរងខេត្ត

    ទី២៖ លោក លាត ភិរុណ ឋានន្ដរស័ក្ដិវរមន្ដ្រី ថ្នាក់លេខ១ ជាអភិបាលរងខេត្ត

    ទី៣៖ លោក ហុី ធួក ឋានន្ដរស័ក្ដិវរមន្ដ្រី ថ្នាក់លេខ១ ជាអភិបាលរងខេត្ត

    ទី៤៖ លោកហ៊ន់ សុធារី ឋានន្ដរស័ក្ដិវរមន្ដ្រី សុខាភិបាលជាន់ខ្ពស់ដើមខ្សែរ ថ្នាក់លេខ២ នៃក្របខ័ណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់ក្រសួងសុខាភិបាល ជាអភិបាលរងខេត្ត៕

    ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន៖

    ផ្តល់សិទ្ធិដោយ៖ freshnews​

    Share This Post: