ព័ត៌មានជាតិ
ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យដំឡើង និងផ្ដល់ឋានៈទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ចំនួន១៣រូប មានឋានៈស្មើរដ្ឋមន្ត្រី
BY Khmerpress
August 30, 2022
(ភ្នំពេញ)៖ ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចេញព្រះរាជក្រឹត្យ បានចេញព្រះរាជក្រឹត្យដំឡើង និងផ្ដល់ឋានៈទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំនួន១៣រូប ដែលមានឋានៈស្មើរដ្ឋមន្ត្រី។
នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ។ ជាមួយគ្នានេះ ព្រះរាជក្រឹត្យក៏បានដំឡើង និងផ្តល់ឋាន:ដល់លោក សេង ស៊ីណារិន ជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន មានឋាន:ស្មើរដ្ឋមន្រ្តីផងដែរ។
ព្រះរាជក្រឹត្យនេះ បានធ្វើឡើងតបតាមសំណើទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន៕
ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ប្រមុខរដ្ឋស្តីទី៖
ផ្តល់សិទ្ធិដោយ៖ freshnews

