ព័ត៌មានជាតិ May 17, 2021

រដ្ឋបាលខេត្តកំពង់ចាម បានរកឃើញអ្នកជំងឺកូវីដថ្មី ចំនួន១០នាក់ និងជាសះស្បើយចំនួន ២៨នាក់ទៀត

Khmerpress

ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ចាម​ បានចេញប្រកាសពីករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន ២៨នាក់ និងបានរកឃេីញវិជ្ជមានកូវីដ-១៩​ ចំនួន១០នាក់​​ នៅថ្ងៃទី១៦ ខែឧសភា​ ឆ្នាំ២០២១។ ដោយរដ្ឋបាលខេត្តសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋរស់នៅភូមិចុង និងភូមិសំបូរ ស្រុកបាធាយ, ភូមិត្នោតលើ ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ, ភូមិប៉ប្រក ឃុំសូភាស ស្រុកស្ទឹងត្រង់, ភូមិត្រពាំងជីនាង ឃុំល្វា ស្រុកព្រៃឈរ និងភូមិកងតាណឹងទី៦ ឃុំកងតាណឹង ស្រុកកងមាស បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ចាម និងសាធារណជនទាំងអស់ អំពីករណីរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន១០ នាក់។

នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្ត បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តយកសំណាកលើអ្នកសង្ស័យចំនួន ១៩៣នាក់ ទទួលបានលទ្ធផលតេស្តរហ័សកូវីដ-១៩ វិជ្ជមានចំនួន ១០នាក់ និងចាត់ឲ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បញ្ជូនអ្នកជំងឺមកសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកប៉ះពាល់ដោយផ្ទាល់ និងដោយយោលជាមួយអ្នកជំងឺកូវីដ-១៩ ខាងលើបន្ថែមទៀត ។

សូមអានសារលិខិតលម្អិតរបស់ រដ្ឋបាលខេត្តកំពង់ចាម ដូចខាងក្រោម៖