Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ដំណឹងរីករាយ! រោងចក្រដំឡើងរថយន្ដ Toyota នឹងលេចវត្តមាននៅកម្ពុជា ក្រោមទុនវិនិយោគជាង ៣៦លានដុល្លារ

    BY Khmerpress September 8, 2022
    ដំណឹងរីករាយ! រោងចក្រដំឡើងរថយន្ដ Toyota នឹងលេចវត្តមាននៅកម្ពុជា ក្រោមទុនវិនិយោគជាង ៣៦លានដុល្លារ

    យោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ នេះ បានឱ្យដឹងថា គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជូនដល់ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd លើគម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា។

    (រូបតំណាង)

    បើតាមការបញ្ជាក់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងបង្កើតរោងចក្រផ្គុំ និងតម្លើងរថយន្តតូយ៉ូតាខាងលើ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ, មានទុនវិនិយោគចំនួន ៣៦,៧ លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១៥០នាក់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    (រូបតំណាង)

    (រូបតំណាង)

    Share This Post: