Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    BREAKING: រាជរដ្ឋាភិបាល សម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញ តែតាមខេត្តអាចប្រារព្ធបាន

    BY Khmerpress September 9, 2022
    BREAKING: រាជរដ្ឋាភិបាល សម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញ តែតាមខេត្តអាចប្រារព្ធបាន

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២២នេះ សម្រាប់ថ្នាក់ជាតិ។ ការសម្រេចនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ។

    បើទោះបីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះ ព្រះខែ អកអំបុក សម្រាប់ថ្នាក់ជាតិ ត្រូវបានផ្អាកយ៉ាងណាក្តី តែការរៀបចំពិធីបុណ្យ អុំទូក កម្សាន្ត សប្បាយនៅតាម បណ្ដារាជធានីខេត្តនានាទូទាំងប្រទេស គឺអាចប្រព្រឹត្តទៅ បានតាម លទ្ធភាពជាក់ស្ដែង ដើម្បី បង្ក ភាព សប្បាយ រីករាយ ជូន ប្រជាពលរដ្ឋ បង្កើន បរិយាកាសទេសចរណ៍ ក៏ដូចជាផ្ដល់ ឱកាស នៃ ការ រកប្រាក់ ចំណូល ដល់បងប្អូនប្រជាពលរដ្ឋ។

    សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ជាព្រះរាជបវេណីមួយរបស់ខ្មែរ ដែលតែងតែប្រារព្ធធ្វើឡើងនៅក្នុងអំឡុងខែវិច្ឆិកា។ តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រះរាជពិធីនេះត្រូវបានផ្អាកជាអន្លើដោយយោងទៅលើស្ថានភាពលំបាករបស់សង្គមជាតិ បណ្តាលមកពីជំងឺកូវីដ១៩ និងការជួបគ្រោះទឹកជំនន់ជាដើម៕ ផ្តល់សិទ្ធិដោយ៖ Freshnews

    Share This Post: