ក្រសួងសាធារណការ បង្ហាញកាលបរិច្ឆេទ និងទីតាំងខ្សែរថភ្លើងចំនួន ៦ខេត្ត សម្រាប់ពលរដ្ឋជិះដោយឥតគិតថ្លៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ
- BY
- Khmerpress
- September 19, 2022

យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការជិះរថភ្លើងដោយឥតគិតថ្លៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ ចាប់ពីថ្ងៃទី ២៣-២៦ ខែកញ្ញា ឆ្នាំ២០២២។

ក្រសួងសាធារណការ និងដឹកជញ្ជូន មានកិត្តិយសសូមជម្រាបជូនដំណឹង ដល់សាធារណជនទាំងអស់មេត្តាជ្រាបថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ នឹងរៀបចំដាក់ឱ្យដំណើរការខ្សែរថភ្លើងដឹកអ្នកដំណើរ ដោយមិនបង់ប្រាក់ រយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់២៦ ខែកញ្ញា ឆ្នាំ២០២២។
ខ្សែរថភ្លើងនឹងធ្វើចរាចរណ៍ដឹកអ្នកដំណើរទៅតាមកាលបរិច្ឆេទ និងពេលវេលាដូចខាងក្រោម៖
ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង
- Share This Post:
មន្រ្ដីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បន្ដជំរុញលើកទឹកចិត្តដល់វិនិយោគិនចិន មកបណ្តាក់ទុនបន្ថែមទៀត កម្ពុជាធានាបរិយាកាសអំណោយផល
- BY
- Naren
- March 28, 2023

(ភ្នំពេញ)៖ លោក ឈួន ដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបន្ដលើកទឹកចិត្ត និងប្រកាសស្វាគមន៍ជានិច្ច ដល់អ្នកវិនិយោគចិន ឲ្យមកបណ្តាក់ទុននៅកម្ពុជាឲ្យបានច្រើន ជាមួយការវិនិយោគដោយទំនុកចិត្ត។

ការលើកឡើងរបស់លោក ឈួន ដារ៉ា ធ្វើឡើងក្នុងពិធីបើកកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគសហគ្រិនកម្ពុជា-ចិន រៀបចំឡើងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ដោយមានការចូលរួមយ៉ាងច្រើនកុះករ ពីវិនិយោគិនចិន និងកម្ពុជា។
លោកបានថ្លែងថា «សូមប្រកាសស្វាគមន៍ការវិលត្រលប់មកវិញនៃធុរជន និងវិនិយោគិនចិន ឲ្យមកប្រកបអាជីវកម្មនៅកម្ពុជាឱ្យបានច្រើនកុះករ លើសពីអំឡុងពេលមុនមានការផ្ទុះជំងឺកូវីដ-១៩។ នៅកម្ពុជាសូមធានាជូនវិនិយោគិនគ្រប់រូប នូវបរិស្ថានប្រកបដោយភាពអំណោយផល សម្រាប់ការវិនិយោគ ពិសេសគឺកម្ពុជា កំពុងមានសុខសន្តិភាព មានសន្តិសុខល្អ និងស្ថិរភាពនយោបាយ ព្រមទាំងមានលំនឹងម៉ាក្រូសេដ្ឋកិច្ច ក្របខ័ណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយ ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ។
លោកបានថ្លែងថា «ខ្ញុំសូមលើកទឹកចិត្តថា សូមស្វែងយល់ធ្វើការរកស៊ីដាក់ទុនវិនិយោគរកស៊ីនៅកម្ពុជា ពិតជាមិនខុសនោះឡើយ ព្រោះកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ ហើយកម្ពុជាស្ថិតក្នុងប្រទេស ដែលទទួលបានការអនុគ្រោះពន្ធផងដែរ»។
លោកបានបន្ថែមថា ក្រៅពីនោះកម្ពុជាមានសក្ដានុពលយ៉ាងខ្លាំង តាមរយៈការដាក់ចេញនូវគោលការណ៍ របស់រាជរដ្ឋាភិបាល ក្នុងការធ្វើកិចសម្រួលពាណិជ្ជកម្ម ដែលធ្វើឲ្យអ្នករកស៊ីមករកស៊ីនៅកម្ពុជាបានស្រួល តាមរយៈការអនុគ្រោះពន្ធសម្រាប់អ្នកវិនិយោគ និងកត្តាបន្ទាប់បន្សំផ្សេៗទៀត។ កម្ពុជាក៏មានប៉ូលសេដ្ឋកិច្ចសំខាន់ៗ សម្រាប់វិនិយោគអាជីវកម្មមានដូចជា ទីក្រុងភ្នំពេញ, ក្រុងព្រះសីហនុ, សៀមរាប និងប៉ូលសំខាន់ៗជាច្រើនទៀត ដែលអំណោយផលលើវិស័យទាំងកសិកម្មផងដែរ។
លោកបានបន្ដថា ទោះបីកម្ពុជាជាប្រទេសតូច ប៉ុន្តែកម្ពុជាមានសេដ្ឋកិច្ចបើកចំហផ្អែកលើប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងសមាហរណកម្មសេដ្ឋកិច្ចតំបន់ កម្ពុជាជាសមាជិកអង្គការពាណិជ្ជកម្មពិភព លោក ជាសមាជិកអាស៊ាន ជាភាគីនៃកិច្ចព្រមព្រៀងអាសិប (RCEP) និងថ្មីៗនេះ ជាភាគីហត្ថលេខីនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ខណៈកម្ពុជាបាននិងកំពុងបន្តពិនិត្យលទ្ធភាព បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាមួយប្រទេសដៃគូផ្សេងទៀត ហើយអាចនឹងបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ជាមួយអេមីរ៉ាត់អារ៉ាប់ក្នុងពេលឆាប់ៗនេះ។
លោកបន្តថា «ខ្ញុំសូមអំពាវនាវ ដល់ពាណិជ្ជករវិនិយោគិនទាំងអស់ ត្រូវសម្រេចចិត្តធ្វើការវិនិយោគឱ្យទាន់ពេល ដើម្បីទទួលយកអត្ថប្រយោជន៍ពីទីផ្សារ ដែលកម្ពុជាទទួលបានពីប្រទេសអភិវឌ្ឍន៍និងកំពុងអភិវឌ្ឍន៍ ក្នុងបរិយាកាសអំណោយផល»។
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិនក្នុងឆ្នាំ២០២១ សម្រេចបានទំហំទឹកប្រាក់ប្រមាណ ១១ ១៩៤ លានដុល្លារអាមេរិក ក្នុងនោះកម្ពុជា នាំចេញទៅប្រទេសចិន បានជាង ១ ៥១០ លានដុល្លារអាមេរិក និងនាំចូលពីប្រទេសចិនមកវិញជាង ៩ ៦៨៤ លានដុល្លារអាមេរិក ជាមួយនឹងកំណើនប្រមាណ ៣៨% បើធៀបនឹងឆ្នាំ២០២០។
បន្ថែមពីនេះទៀត កម្ពុជាបានបន្តធ្វើកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិន លើកិច្ចការជាច្រើនទាក់ទងនឹងពាណិជ្ជកម្មមានដូចជា បានបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជាចំនួន ៩ទីតាំងនៅតាមទីក្រុងធំៗ មួយចំនួននៃប្រទេសចិន ដើម្បីផ្សព្វផ្សាយពីផលិតផលសក្តានុពលកម្ពុជា ផ្សព្វផ្សាយពីវប្បធម៌ ទេសចរណ៍ និងគោលនយោបាយពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជា ព្រមទាំងជំរុញការនាំចេញទៅទីផ្សារចិន៕ ផ្តល់សិទ្ធិដោយ៖ Fresh News
- Share This Post:
កីឡាករអ៊ុយក្រែន Luca ថាស្រលាញ់បងប្អូនខ្មែរ និងប្រទេសកម្ពុជាជាខ្លាំង ថែមទាំងចង់ហ្វឹកហាត់គុនខ្មែរ
- BY
- Naren
- March 28, 2023

(ភ្នំពេញ)៖ កីឡាករអ៊ុយក្រែន Luca ដែលទើបនឹងចាញ់ការប្រកួតជាមួយកីឡាករ ម៉ឺន មេឃា មិនទាន់ចាកចេញពីកម្ពុជាទេ ហើយនៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ ឧកញ៉ា ស្រី ចាន់ថន ក៏បានទទួលជួបជាមួយកីឡាករអ៊ុយក្រែនរូបនេះជាការលើកទឹកចិត្ត។

ឧកញ៉ា ស្រី ចាន់ថន បានឱ្យដឹងថា កីឡាករសញ្ជាតិអ៊ុយក្រែនរូបនេះ ចង់ហាត់ គុនខ្មែរ ហើយក៏ចង់ទៅសិក្សារៀនសូត្រអំពីគុនខ្មែរនៅសៀមរាបផងដែរ។ ដូច្នេះលោករៀបចំដំណើរទស្សនកិច្ចសិក្សាមួយនេះជូន និងបានឧត្ថម្ភជាថវិកាមួយចំនួនផងដែរ។
លោកបានសរសេររៀបរាប់នៅលើបណ្តាញសង្គមថា៖ «ថ្ងៃនេះខ្ញុំបានជួបជាមួយកីឡាករសញ្ជាតិអ៊ុយក្រែននៅការិយាល័យរបស់ខ្ញុំ។ កីឡាករសញ្ជាតិអ៊ុយក្រែនមានទឹកមុខសុភាពរាបសារខ្លាំងណាស់។ បងប្អូនខ្មែរយើងមានការគោរពនិងស្រលាញ់គាត់យ៉ាងខ្លាំង ហើយគាត់បាននិយាយថាគាត់ក៏ស្រលាញ់បងប្អូនខ្មែរ និងប្រទេសកម្ពុជាជាខ្លាំង។ គាត់បាននិយាយថាគាត់ចង់ហាត់គុនខ្មែរ ហើយគាត់ក៏ចង់ទៅសិក្សារៀនសូត្រអំពីគុនខ្មែរនៅសៀមរាបផងដែរ។
ក្រោយពេលខ្ញុំបានឮបែបនេះ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំនឹងរៀបចំដំណើរទស្សនកិច្ចសិក្សាមួយនេះជូនគាត់ និងបានឧត្ថម្ភជាថវិកាមួយចំនួន និងអាវយឺតគុនខ្មែរមួយ ដើម្បីជាការលើកទឹកចិត្ត ។
ខ្ញុំសង្ឃឹមថាអ្វីដែលខ្ញុំខិតខំធ្វើនេះនឹងអាចលើកតម្កើងគុនខ្មែរទៅដល់កម្រិតមួយទៀតនៅពេលអនាគត។ អរគុណបងប្អូនសម្រាប់គាំទ្រគុនខ្មែរ ក៏ដូចជាគាំទ្រខ្ញុំផងដែរ។ ដោយក្តីគោរព និងស្រលាញ់បំផុត ពីខ្ញុំបាទ ស្រី ចាន់ថន»៕
- Share This Post:
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការបកស្រាយបញ្ជាក់ករណីប៉ូលិសចរាចរណ៍ឃាត់រថយន្តមួយគ្រឿងផាកពិន័យ នៅខាងកើតសាលាស្រុកស្អាង
- BY
- Khmerpress
- March 28, 2023

ខេត្តកណ្ដាល៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមបំភ្លឺជូនសាធារណជនទៅនឹងគណនីហ្វេសប៊ុកឈ្មោះ នង សុខហៀង បានបង្ហោះមានខ្លឹមសារថា៖ «សម័យសន្តិភាព គេខ្លាចបំផុតគឺចោរប្លន់តែប៉ុណ្ណោះ តែគួរអោយខ្លាចនោះគឺលោកប៉ូលិសបន្ទាប់ពីលោកចោរ។ »

តាមប្រភពខាងលើ បានបន្តឱ្យដឹងថា៖ «មុនដំបូងហៅឡានខ្ញុំ ខ្ញុំសួរគាត់ថាបងខ្ញុំខុសអីសួរ៥ដងបានលោកប៉ូលិសឆ្លើយថាបងបើកឡានលេងទូរស័ព្ទ។ ខ្ញុំឆ្លើយថាបងឯងមើលខ្ញុំទៅលេងទូរស័ព្ទទេ ទូរស័ព្ទនៅប្រពន្ធខ្ញុំទុកក្នុងកាបូប ។ គាត់អោយខ្ញុំចុះជួបមេគាត់បានដឹង។ ខ្ញុំក៏ចុះទៅជួបមេ ខ្ញុំក៏ថាខ្ញុំខុសអីបងមេថាបងឯងខុសត្រង់លេងទូរស័ព្ទ ខ្ញុំថាខ្ញុំមិនមានទូរស័ព្ទជាប់ខ្លួនទេ។ គាត់ក៏បោះដៃទៅសួរអ្នកអោយការថាខុសអត់ពាក់ខ្សែក្រវ៉ាត់ ខ្ញុំឆ្លើយថាខ្សែក្រវ៉ាត់ខ្ញុំពាក់តាំងពីព្រែកបិមកម្ល៉េះ ខ្ញុំមិនបានដោះទេ។ គាត់ក៏បោះដៃសួរអ្នកអោយការម្តងទៀតគាត់ថាប្រពន្ធខ្ញុំអត់ពាក់ខ្សែក្រវ៉ាត់ម្តងវិញ។ លោកប៉ូលិសសម្តីក្រឡេកក្រឡុចខ្ញុំយកទូរស័ព្ទថតទុកជាភស្តុតាងបើបងឯងម្តងថាខ្ញុំបើកបរលេងទូរស័ព្ទ ម្តងថាអត់ពាក់ខ្សែក្រវ៉ាត់ ម្តងថាប្រពន្ធខ្ញុំចឹង។ ខ្ញុំខឹងពេកសូមធូបអ្នកជិតខាងមកអុជអោយស្បថហើយគាត់នាំគ្នាមកអុកឡុកកន្លែងគាត់ គាត់គំរាមយកឡានខ្ញុំទុកខ្ញុំថាយកដល់ណាក៏បានខ្ញុំមិនខ្លាចទេព្រោះខ្ញុំមិនខុស។ ទីតាំងនៅខាងកើតសាលាស្រុកស្អាងចម្ងាយ២០០ម៉ែត្រ។
ក្រោយពីពិនិត្យឃើញមានករណីនេះកើតឡើង ស្នងការដ្ឋាននគរបាលខេត្ត មានការសោកស្តាយចំពោះការចុះត្រួតពិនិត្យស្តីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក របស់មន្រ្តីនគរបាលចរាចរណ៍ធ្វើឱ្យប៉ះពាល់ដល់អ្នកធ្វើដំណើរតាមដងផ្លូវ។ ស្នងការដ្ឋាននគរបាលខេត្ត សូមការយោគយល់អធ្យាស្រ័យពីសំណាក់ម្ចាស់គណនីហ្វេសប៊ុក និងម្ចាស់រថយន្តខាងលើក៏ដូចជាសាធារណជនដែលប្រើប្រាស់បណ្តាញសង្គម។
ចំពោះមន្រ្តីនគរបាលដែលអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកលើសពីតួនាទីភារកិច្ច ស្នងការដ្ឋាននគរបាលខេត្ត នឹងធ្វើការស្រាវជ្រាវឱ្យបានល្អិតល្អន់ប្រសិនជាពិនិត្យឃើញមានការអនុវត្តខុសតួនាទីភារកិច្ចពិតមែនចាត់វិធានការអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ។
សូមបញ្ជាក់ថា៖ បន្ទាប់ពីមានការប៉ះទង្គិចពាក់សម្តីរវាងសមត្ថកិច្ចនិងអ្នកបើកបររថយន្ត ស្រ្តីដែលជាប្រពន្ធអ្នកបើកបររថយន្តរួមដំណើរជាមួយគ្នា បានទទួលស្គាល់កំហុសថាខ្លួនពិតជាមិនបានពាក់ខ្សែក្រវ៉ាត់ និងសុំទោសសមត្ថកិច្ចដោយផ្ទាល់មាត់។ បន្ទាប់មកសមត្ថកិច្ចបានអប់រំបន្ថែមអនុញ្ញាតឱ្យធ្វើដំណើរបន្តដោយមិនបានផាកពិន័យនោះទេ។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប៕»
- Share This Post: