ព័ត៌មានអន្តរជាតិ October 21, 2022

មុននេះបន្ដិច គ្រោះរញ្ជួយដីកម្រិត ៥.១រ៉ិចទ័រ បានវាយប្រហារខេត្ត Fukushima របស់ប្រទេសជប៉ុន

Khmerpress

គ្រោះរញ្ជួយដីកម្រិត ៥.១រ៉ិចទ័រ បានវាយប្រហារខេត្ត Fukushima ភាគឦសានប្រទេសជប៉ុន នៅវេលាម៉ោង ៣៖១៩ នាទីរសៀលមុននេះបន្ដិច។ ទីភ្នាក់ងារ​ឧតុនិយម​និយាយ​ថា គ្មាន​ការ​គំរាមកំហែង​នៃ​រលក​យក្ស​ស៊ូណាមិ​ទេ។

ទីភ្នាក់ងារនេះនិយាយថា ការរញ្ជួយដីនេះបានកើតឡើងនៅឆ្នេរសមុទ្ររបស់ខេត្ត ចេញពីជម្រៅ ៣០ គីឡូម៉ែត្រ។ គ្រោះរញ្ជួយដីនេះ មានកម្រិតទាបជាង ៥ នៅលើមាត្រដ្ឋានរញ្ជួយដីជប៉ុន ពី ០ ដល់ ៧ នៅក្នុងទីប្រជុំជន Naraha របស់ខេត្ត។ កម្រិតអាំងតង់ស៊ីតេទី ៤ ត្រូវបានចុះបញ្ជីនៅក្នុងទីក្រុង Hirono, Tomioka, Okuma និង Futaba ក៏ដូចជានៅក្នុងភូមិ Kawauchi ទាំងអស់នៅក្នុងខេត្ត៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត