ព័ត៌មានជាតិ

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្តើមគិតកម្រៃ ពីថ្ងៃទី០១ ខែវិច្ឆិកានេះតទៅ ដោយការបង់ប្រាក់នឹងត្រូវធ្វើឡើងតាមចម្ងាយជាក់ស្តែង

BY
Khmerpress
November 1, 2022
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្តើមគិតកម្រៃ ពីថ្ងៃទី០១ ខែវិច្ឆិកានេះតទៅ ដោយការបង់ប្រាក់នឹងត្រូវធ្វើឡើងតាមចម្ងាយជាក់ស្តែង

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្តើមគិតកម្រៃ
ពីថ្ងៃទី ថ្ងៃទី០១ ​ខែវិច្ឆិកា ឆ្នាំ២០២២ វេលា ០៧៖០០ព្រឹក តទៅ។ ការបង់ប្រាក់នឹងត្រូវធ្វើឡើង តាមចម្ងាយជាក់ស្តែង ឧទាហរណ៍មានដូចខាងក្រោម៖

+ចម្ងាយ 187.05km “ភ្នំពេញ-ក្រុងព្រះសីហនុ” បង់ 12$ (បានចុះតម្លៃមកត្រឹម 80%រួច) សម្រាប់យានយន្តដែលត្រូវបង់កម្រៃ Type “A”ខាងក្រោម៖

1. រថយន្តប្រភេទគ្រួសារ 7កៅអី ចុះក្រោម
2. រថយន្តផ្ទុកទំនិញ ក្រោម 2តោន
3. ទោចក្រយានយន្តកម្លាំងចាប់ពី 500cc ឬ 27kW ឡើង មានបិទ លតាបត្រ (ស្ទីគ័រ) សម្គាល់អនុញ្ញាតដោយក្រសួង។

តារាងកម្រៃលម្អិតត្រូវគិតតាមចម្ងាយ និងប្រភេទយានយន្ត ជាក់ស្តែង ដូចមានក្នុងតារាងជូនភ្ជាប់។ តារាងកម្រៃ ក៏មានបិទនៅតាមផ្ទាំងព័ត៌មាន ច្រកចេញចូលផ្លូវល្បឿនលឿនផងដែរ។ រាល់យានយន្តចូលប្រើប្រាស់ផ្លូវល្បឿនលឿន ត្រូវមាន៖

– ផ្លាកលេខសម្គាល់យានយន្ត
– ត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) មានសុពលភាព
– កាតព្វកិច្ចផ្សេងៗតាមច្បាប់ដែលបានកំណត់។
សូមបងប្អូន #គោរពច្បាប់ចរាចរណ៍ #បើកបរដោយសុវត្ថិភាព #ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍! ៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

Share This Post: