ព័ត៌មានអន្តរជាតិ
លោក ចូ បៃដិន ហាក់ច្រលោតខឹងដាក់ លោក ហ្សេលេនស្គី នៅពេលដែលមេដឹកនាំអ៊ុយក្រែនរូបនេះអង្វររកជំនួយបន្ថែម
BY Khmerpress
November 1, 2022
(កៀវ)៖ ការហៅទូរស័ព្ទរវាងប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky កាន់តែក្តៅគគុក នៅពេលដែលមេដឹកនាំនៃរដ្ឋាភិបាលទីក្រុងកៀវ ចាប់ផ្តើមទាមទារជំនួយបន្ថែម នេះបើយោងតាមសារព័ត៌មាន RT នៅថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២។
នៅពេលដែល លោក Biden ត្រូវបានគេរាយការណ៍ថា កំពុងប្រាប់លោក Zelensky ថាសហរដ្ឋអាមេរិកបានអនុម័តផ្តល់ជំនួយបន្ថែមចំនួន ០១ពាន់លានដុល្លារបន្ថែមទៀតដល់ទីក្រុងកៀង នៅពេលនោះមេដឹកនាំអ៊ុយក្រែន ក៏បានចាប់ផ្តើមរាយបញ្ជីអ្វីផ្សេងទៀតដែលប្រទេសរបស់គាត់ចង់បាន។
យោងតាមប្រភពដដែលនោះបានបញ្ជាក់ថា បន្ទាប់មកប្រធានាធិបតីអាមេរិក លោក Biden បានឆ្លើតតបថា ប្រជាជនអាមេរិកមានចិត្តទូលាយ ហើយរដ្ឋបាលរបស់លោកកំពុងធ្វើការ ដើម្បីផ្តល់អាវុធដល់អ៊ុយក្រែន ដូច្នេះ លោក Zelensky អាចបង្ហាញការដឹងគុណបន្ថែមទៀត៕ ផ្តល់សិទ្ធិដោយ៖ freshnews
