ព័ត៌មានអន្តរជាតិ November 11, 2022

ចិនកាត់បន្ថយរយៈពេលនៅដាច់ដោយឡែកទប់ស្កាត់ជំងឺកូវីដ១៩ ខណៈបន្ធូរបន្ថយការរឹតត្បឹតលើជើងហោះហើរមួយចំនួន

Khmerpress

អាជ្ញាធរសុខាភិបាលចិន នៅថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបន្ធូរបន្ថយការទប់ស្កាត់ជំងឺ COVID-19 ដ៏តឹងរ៉ឹងមួយចំនួនរបស់ខ្លួន រួមទាំងការបន្ថយរយៈពេលដាក់ឱ្យនៅដាច់ពីគេតិចជាងមុន ២ថ្ងៃ សម្រាប់អ្នកមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងអ្នកជំងឺ COVID-19 ក៏ដូចជាអ្នកធ្វើដំណើរត្រឡប់មកប្រទេសវិញ និងការលុបចោលការពិន័យលើក្រុមហ៊ុនអាកាសចរណ៍ សម្រាប់ការនាំអ្នកដំណើរដែលមានឆ្លងមេរោគ។

នៅក្រោមច្បាប់ថ្មី ការដាក់ឱ្យនៅដាច់ពីគេសម្រាប់អ្នកមានទំនាក់ទំនងជិតស្និទ្ធនឹងត្រូវបានកាត់បន្ថយមកត្រឹម ៥ថ្ងៃ នៅទីតាំងកណ្តាល (ទីតាំងសម្រាប់ចត្តាឡីស័ក) បូករួមនឹង ៣ ថ្ងៃនៅផ្ទះខ្លួនឯង ដែលជាការកាត់បន្ថយពីរយៈពេល ៧ថ្ងៃ នៅទីតាំងកណ្តាល និង ៣ ថ្ងៃនៅផ្ទះ។ ការ​កាត់​បន្ថយ​ច្បាប់​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ស្រដៀង​គ្នា​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​សម្រាប់​រាល់អ្នក​ធ្វើ​ដំណើរ​ចូលក្នុងប្រទេសវិញ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត