ព័ត៌មានអន្តរជាតិ November 24, 2022

ហេតុអ្វីបានជា ក្រុមកីឡាករអាឡឺម៉ង់ ថតរូបយកដៃខ្ទប់មាត់ មុនបើកការប្រកួតជាមួយជប៉ុនកាលពីយប់មិញ?

Khmerpress

(កាតា)៖ កីឡាករអាឡឺម៉ង់ទាំង១១ បានយកខ្ទប់មាត់ដៃ ក្នុងអំឡុងពេលថតរូបជាក្រុម មុខកាមេរ៉ារបស់អ្នកសារព័ត៌មានរាប់សិបនាក់ មុនការប្រកួតជាមួយជប៉ុនក្នុងពូល E នៃព្រឹត្តិការណ៍ World Cup 2022 នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។ បើយោងតាម Reuters សកម្មភាពនេះត្រូវបានគេនិយាយថាជាការតវ៉ាប្រឆាំងនឹងសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ដែលបានដាក់បម្រាមមិនឱ្យពាក់ខ្សែរុំកំភួនដៃដែលមានអក្សរសរសេរថា «OneLove» នៅក្នុងការប្រកួត World Cup ឆ្នាំ២០២២នេះ។

មុនពេលការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ ចាប់ផ្តើម ប្រធានក្រុមកីឡាបាល់ទាត់ទាំង៧ មកពីទ្វីបអឺរ៉ុប មាន អាល្លឺម៉ង់ អង់គ្លេស វេលស៍ បែលហ្សិក ដាណឺម៉ាក ហូឡង់ និងស្វីស គ្រោងនឹងពាក់ខ្សែរុំកំភួនដៃ “OneLove” ក្នុងអំឡុងពេលប្រកួតនៅប្រទេសកាតាដើម្បីផ្ញើសារ។ ខ្សែនេះមានទង់ឥន្ទធនូតំណាងឱ្យសហគមន៍ LGBTQ និងមានន័យថា «ប្រឆាំងនឹងរាល់ការរើសអើង»។ យ៉ាងណាក៏ដោយ FIFA បានព្រមានពិន័យកីឡាករដែលពាក់ខ្សែមួយនេះនឹង ទទួលបានកាតលឿងភ្លាមៗនៅពេលការប្រកួតបានចាប់ផ្តើម។ យោងតាមបទប្បញ្ញត្តិរបស់ FIFA កីឡាករមិនត្រូវមានសារនយោបាយ សាសនា ឡើយ៕​ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត