ព័ត៌មានអន្តរជាតិ

កីឡាករ​លេខ​៩​ របស់​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង ល្បីពេញបណ្តាញសង្គម ក្រោយបង្ហាញខ្លួនក្នុងការប្រកួត World Cup កាលពីយប់មិញនេះ

BY
Khmerpress
November 25, 2022
កីឡាករ​លេខ​៩​ របស់​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង ល្បីពេញបណ្តាញសង្គម ក្រោយបង្ហាញខ្លួនក្នុងការប្រកួត World Cup កាលពីយប់មិញនេះ

(កាតា)៖ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ការប្រកួតបើកឆាកពូល H នៃព្រឹត្តិការណ៍ World Cup 2022 ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ បានប្រកួតជាមួយនឹងក្រុមជម្រើសជាតិកូរ៉េ នៅកីឡដ្ឋាន Education City ក្នុងទីក្រុង Al Rayyan ភាគខាងលិចទីក្រុង Doha ដោយចប់ការប្រកួតលទ្ធផល 0-0។

ក្រៅពីការប្រកួតដ៏ជក់ចិត្តនោះ រូបភាពកីឡាករលេខ៩ របស់​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង កំពុងទាក់ទាញចំណាប់អារម្មណ៍​អ្នកគាំទ្រនៅលេីបណ្ដាញសង្គម​ដោយសារមុខមាត់ដ៏សង្ហាររបស់គាត់​ដែលបានបង្ហាញខ្លួននៅលើទីលានប្រកួត។ កីឡាកររូបនេះមានឈ្មោះ Cho Gue Sung អាយុ២៤ឆ្នាំ កម្ពស់ ១៨៩សង់ទីម៉ែត្រ កើតនៅ Ansan សព្វថ្ងៃលេងឱ្យក្លឹប Jeonbuk Hyundai Motor Club និងកីឡាករជម្រើសជាតិ តួនាទីជាខ្សែប្រយុទ្ធ។ Cho បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ក្នុងការប្រកួតជម្រុះ World Cup ជាមួយ លីបង់ ក្នុងលទ្ធផល ១ទល់នឹង០៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: