ព័ត៌មានអន្តរជាតិ November 29, 2022

រូបភាពប្លែកៗនៅថៃ! ពោតផ្ទុះត្រឹម៥ដុល្លារ ដាក់ម៉ាសេរី ម្នាក់ៗកាន់ធុងស្នោ ធុងទឹកកក តម្រង់ជួរចាំយក ផ្អើលរោងកុន

Khmerpress

(បាងកក)៖ មានការចែករំលែកពាសពេញបណ្តាញសង្គម នូវរូបភាពនៅរោងភាពយន្តមួយនៅក្រុងបាងកក ដែលអតិថិជនជាច្រើនបានកាន់របស់របរដែលមានទំហំធំ និងប្លែកៗ ដើម្បីដាក់ពោតផ្ទុះដែលដាក់ម៉ាសេរីមិនមានដែនកំណត់។ បើយោងតាមការចុះផ្សាយរបស់ nation Thailand នេះជាការផ្តល់ជូនរយៈពេលមួយថ្ងៃ ដែលរៀបចំដោយក្រុមហ៊ុន SF Group នៅ មជ្ឈមណ្ឌលផ្សារទំនើប CentralWorld គឺមានតែនៅថ្ងៃទី២៨ ខែវិច្ឆិកា។

អតិថិជនដែលបានចុះឈ្មោះអាចយកអ្វីក៏បានដែលដើម្បីដាក់ពោតផ្ទុះតាមចំណង់ចំណូលចិត្តដែលរោងភាពយន្ត SF World Cinema បានលក់ក្នុងតម្លៃ ១៩៩បាត (ប្រហែលជា៥ដុល្លារ) បូករួមជាមួយកូកា-កូឡា។ រូបភាពបែបនេះត្រូវបានគេធ្លាប់ឃើញនៅរោងកុន Lotte Cinema ក្នុងប្រទេសវៀតណាម ដែលយុទ្ធនាការ “Popcorn Beast” បានរីករាលដាល និងពេញនិយមនៅលើអ៊ីនធឺណិត ដោយអតិថិជនបានយក ធុងទឹក និងឆ្នាំងបាយ ដើម្បីដាក់ពោតលីងញ៉ាំដោយឥតគិតថ្លៃក្នុងរយៈពេលកំណត់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត