លោក ពូទីន និយាយថា រុស្ស៊ីចង់បិទបញ្ចប់សង្គ្រាមនៅលើទឹកដីអ៊ុយក្រែនហើយ
រុស្ស៊ី៖ លោកប្រធានាធិបតី វ្លាឌីមៀ ពូទីន បាននិយាយថា ប្រទេសរុស្ស៊ីចង់បិទបញ្ចប់សង្គ្រាមនៅលើទឹកដីអ៊ុយក្រែន នេះបើយោងការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែធ្នូនេះ។ បើតាមប្រសាសន៍របស់ ពូទីន បានបញ្ជាក់បន្ថែមថា ការបិទបញ្ចប់សង្គ្រាមនេះប្រហែលជាមិនអាចជៀសផុតពីការស្វែងរកដំណោះតាមបែបកាទូតនោះទេ។
បុរសខ្លាំងរបស់រស្ស៊ីបានបញ្ជាក់ច្បាស់ៗថា គោលដៅរបស់យើងគឺមិនមែនចង់បង្វែរស្ថានការសង្គ្រាមនោះទេ តែពិតណាស់យើងចង់បិទបញ្ចប់សង្គ្រាមតែម្តង ហើយបើអាចបិទបញ្ចប់បានកាន់តែឆាប់គឺកាន់តែល្អ។ គួរកត់សម្គាល់ថា ការថ្លែងរបស់លោកប្រធានាធិបតីរុស្ស៊ីដូចខាងលើនេះត្រូវបានធ្វើឡើងក្រោយពេលដែលលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានទៅជួបជាមួយលោកប្រធានាធិបតីអាមេរិក Joe Biden ដោយផ្ទាល់នៅសេតវិមានអាមេរិកបានត្រឹមមួយថ្ងៃប៉ុណ្ណោះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
