Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

មេចុងភៅ Salt Bae ត្រូវបានស្ថាប័នបាល់ទាត់អាមេរិក US Open Cup ហាមឃាត់មិនឱ្យចូលរួមទស្សនា ដោយសារអាកប្បកិរិយា​របស់​គាត់​នៅព្រឹត្តិការណ៍ World Cup កន្លងទៅ

BY Khmerpress December 26, 2022
មេចុងភៅ Salt Bae ត្រូវបានស្ថាប័នបាល់ទាត់អាមេរិក US Open Cup ហាមឃាត់មិនឱ្យចូលរួមទស្សនា ដោយសារអាកប្បកិរិយា​របស់​គាត់​នៅព្រឹត្តិការណ៍ World Cup កន្លងទៅ

មេចុងភៅលោក Salt Bae ត្រូវ​បានគេ​ហាម​មិន​ឱ្យ​ចូល​រួម​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់​ធំ​មួយនៅ​អាមេរិក ដោយ​សារ​អាកប្បកិរិយា​របស់​គាត់​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រក្នុងព្រឹត្តិការណ៍ World Cup កន្លងទៅថ្មីៗនេះ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail ។ យោងតាមការបង្ហោះដោយ US Open Cup ដែលមានតម្លៃស្មើនឹង FA Cup របស់អង់គ្លេស នៅលើ Twitter កាលពីថ្ងៃអង្គារបានឱ្យដឹងថា ពួកគេហាមប្រាមមេចុងភៅដ៏ល្បីខាងរោយអំបិលម្នាក់នេះ មិនឱ្យចូលរួមព្រឹត្តិការណ៍ដ៏សំខាន់របស់ពួកគេនោះទេ។

លោក Salt Bae ឈ្មោះពិតថា Nusret Gokce ត្រូវបានគេរិះគន់យ៉ាងខ្លាំងចំពោះការបង្កភាពច្របូកច្របល់ បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup នៅប្រទេសកាតា នៅពេលដែលគាត់ចូលទៅក្នុងទីលាន ដេញតាមតារាល្បីៗ ចូលកៀកជិត Lionel Messi និងបំពានច្បាប់ FIFA ដោយកាន់ និងថើបពាន World Cup ដោយគ្មានការអនុញ្ញាត។ ជាងនេះទៅទៀត វីដេអូបន្ទាប់ពីវគ្គផ្តាច់ព្រ័ត្រ ក៏បានបង្ហាញអាកប្បកិរិយាមិនសមរម្យរបស់គាត់ នៅពេលដែល Messi បានប្រឹងប្រែងគេចពី Salt Bae ប៉ុន្តែគាត់នៅតែចូលទៅជិត Messi ឱ្យទាល់តែបាន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត 

Share This Post: