Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

បន្ទប់សម្រាករបស់កំពូលកីឡាករបាល់ទាត់ Messi នៅប្រទេសកាតាក្នុងអំឡុងព្រឹត្តិការណ៍ World Cup នឹងត្រូវប្រែក្លាយជាសារមន្ទីរ សម្រាប់សិស្ស និងភ្ញៀវចូលទស្សនា

BY Khmerpress December 29, 2022
បន្ទប់សម្រាករបស់កំពូលកីឡាករបាល់ទាត់ Messi នៅប្រទេសកាតាក្នុងអំឡុងព្រឹត្តិការណ៍ World Cup នឹងត្រូវប្រែក្លាយជាសារមន្ទីរ សម្រាប់សិស្ស និងភ្ញៀវចូលទស្សនា

ទីភ្នាក់ងារសារព័ត៌មានកាតាបានបញ្ជាក់ថា បន្ទប់សម្រាករួមគ្នារបស់កំពូលកីឡាករ Lionel Messi និង Sergio Aguero នៅក្នុងព្រឹត្តិការណ៍ World Cup នឹងលែងទទួលភ្ញៀវទៀតហើយ។ ផ្ទុយទៅវិញតំបន់នោះនឹងក្លាយជាសារមន្ទីរខ្នាតតូចមួយ ខណៈដែលប្រដាប់ប្រដាដែលកីឡាកររបស់ក្លឹប Paris Saint-Germain រូបនេះបានប្រើប្រាស់នៅទីនោះ ក៏នឹងត្រូវរក្សាទុកឱ្យនៅដូចដើម ដើម្បីសិស្សានុសិស្ស និងអ្នកផ្សេងទៀតអាចចូលទស្សនាបាន នេះបើតាមការចុះផ្សាយដោយ GOAL

លោក Hitmi al Hitmi នាយកផ្នែកទំនាក់ទំនង និងទំនាក់ទំនងសាធារណៈនៅសាកលវិទ្យាល័យកាតា បានប្រាប់កាសែតកាតា Al Sharq ថា៖«បន្ទប់របស់កីឡាករជម្រើសជាតិអាហ្សង់ទីន Lionel Messi នឹងមិនផ្លាស់ប្តូរទៅណា ហើយសម្រាប់បើកឱ្យទស្សនាប៉ុណ្ណោះ មិនមែនសម្រាប់ស្នាក់នៅទៀតទេ។ បន្ទប់របស់ Messi នឹងក្លាយជាមរតកសម្រាប់សិស្សានុសិស្ស និងមនុស្សជំនាន់ក្រោយ និងជាសក្ខី​ភាពចំពោះសមិទ្ធិផលដ៏អស្ចារ្យ ដែល Messi ទទួលបានក្នុងអំឡុងការប្រកួត World Cup»។ ជម្រាបផងដែរថា ជ័យជម្នះមិនអាចបំភ្លេចបានរបស់អាហ្សង់ទីនលើបារាំង ក្នុងវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ឆ្នាំ២០២២ បានធ្វើឱ្យវាក្លាយជាពានទី៣ សម្រាប់អាហ្សង់ទីន និងជាលើកទីមួយរបស់ Messi ក្នុងអាជីពរបស់គាត់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: