តុលាការថៃផ្តទ្ទាទោសកូនស្រីម្នាក់ឲ្យជាប់គុក ២០ឆ្នាំក្រោយបានលួចម្តាយជាង ៧លានដុល្លារអំឡុងពេលម្តាយឈឺក្រោកមិនរួច
ថៃ៖ តុលាការថៃសម្រេចផ្តន្ទាទោសស្រ្តីម្នាក់ឲ្យជាប់គុករហូតដល់ ២០ឆ្នាំ ក្រោយស្រ្តីរូបនេះបានធ្វើសកម្មភាពលួចយកលុយម្តាយបង្កើតខ្លួនឯងក្នុងអំឡុងពេលដែលស្រ្តីជាម្តាយកំពុងមានជំងឺមិនអាចក្រោករួច។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅថ្ងៃសុក្រ ទី៣០ ខែធ្នូនេះបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ Phra Khanong នៃទីក្រុងបាងកក ខណៈសកម្មភាពលួចលុយនេះបានកើតឡើងតាំងពីឆ្នាំ ២០១៩ម្ល៉េះ។
ប្រភពខាងលើនេះបានបន្តថា ស្រ្តីជាជនជាប់ចោទមានឈ្មោះថា Mawadee Sriwirat អាយុ ៥៦ឆ្នាំ ខណៈភាគីខាងដើមចោទគឺជាម្តាយបង្កើតរបស់គាត់តែម្តង ដែលមានឈ្មោះថា Huay អាយុ ៨៥ឆ្នាំ។ នៅក្នុងពាក្យបណ្តឹងរបស់ស្រី Huay បានបញ្ជាក់ថា កូនស្រីរបស់គាត់បានលួចលុយរបស់គាត់ជាង ២៥០លានបាត (ជាង ៧,២លានដុល្លារ) ខណៈដែលគាត់កំពុងតែដេកឈឺក្រោកមិនរួច។ យ៉ាងណាក្តី ក្រោយពេលដែលគាត់បានជាសះស្បើយពីជំងឺរូបគាត់ក៏សម្រេចដាក់បណ្តឹងតែម្តង ហើយយោងទៅតាមទំហំទឹកប្រាក់ដ៏ច្រើននេះខាងតុលាបានសម្រេចធ្វើការផ្តន្ទទោសអ្នកស្រី Mawadee Sriwirat ឲ្យជាប់គុករហូតដល់ ២០ឆ្នាំ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
