ចំណេះដឹង

រឿងទាំង៥ ដែលត្រូវធ្វើក្នុងការថែទាំសុខភាពផ្លូវចិត្ត

BY
Naren
January 5, 2023
រឿងទាំង៥ ដែលត្រូវធ្វើក្នុងការថែទាំសុខភាពផ្លូវចិត្ត

លោកអ្នកប្រហែលជាបានដឹងច្រើនហើយអំពីវិធីសាស្ត្រក្នុងការថែទាំសុខភាពផ្លូវកាយ ពេលនេះ យើងខ្ញុំសូមលើកយកមកចែកជូនលោកអ្នកនូវគន្លឹះល្អៗចំនួន ៥ ដែលលោកអ្នកអាចយកទៅអនុវត្តដើម្បីទទួលបាននូវសុខភាពផ្លូវចិត្តល្អ។

១) យកចិត្តទុកដាក់ចំពោះរបបអាហារ
ពិតណាស់ របបអាហារក៏ជះឥទ្ធិពលដល់សុខភាពផ្លូវចិត្តផងដែរ។ ការបរិភោគអាហារទៀងពេល សមស្រប និងសម្បូរបែបក៏ជួយឲ្យសុខភាពផ្លូវចិត្តមានភាពល្អប្រសើរដែរ។ ម្យ៉ាងទៀត សូមចៀសវាងសារធាតុញៀន ជាតិស្រវឹង ឬភេសជ្ជៈប៉ូវកម្លាំងមួយចំនួនដែលអាចភ្ញោចឱ្យខួរក្បាលយើងដំណើរការមិនល្អ ងាយមានជំងឺផ្លូវចិត្ត។

២) ធ្វើសកម្មភាពរាងកាយឱ្យច្រើន
ការធ្វើសកម្មភាពរាងកាយឱ្យច្រើនដូចជាការដើរ ឬហាត់ប្រាណជាដើមជួយឲ្យបន្ថយភាពតានតឹងចិត្ត បញ្ចេញជាតិពុល ហើយជួយឱ្យយើងមានអារម្មណ៍ល្អ។

៤) សម្រាន្តឱ្យបានគ្រប់គ្រាន់
ទាំងកាយ ទាំងចិត្តយើងសុទ្ធតែត្រូវការការសម្រាក។ យកល្អ យើងគួរគេងឲ្យបាន ៨ម៉ោងក្នុងមួយថ្ងៃ ដើម្បីឱ្យខួរក្បាលយើងមានភាពស្រស់ស្រាយ និងអាចបន្តដំណើរការយ៉ាងល្អនៅថ្ងៃស្អែក។

៥) ចែករំលែកពីអារម្មណ៍ខ្លួនឯងជាមួយមនុស្សជាទីទុកចិត្ត
ការចែករំលែកពីអារម្មណ៍ខ្លួនឯង អាចរាប់ថាជាតម្រូវការមូលដ្ឋានសម្រាប់សុខភាពផ្លូវចិត្ត។ សូមស្វែងរកមនុស្សជាទីទុកចិត្ត ហើយរៀនពីរបៀបចែករំលែកអារម្មណ៍ខ្លួនឯង ដែលមានលក្ខណៈសាមញ្ញៗ ទាំងអារម្មណ៍ល្អ និងអារម្មណ៍មិនល្អ នោះដល់ពេលមានរឿងធំ យើងក៏អាចចែករំលែកបានដូចគ្នា។

៥) ពិភាក្សាជាមួយវេជ្ជបណ្ឌិតឯកទេសផ្លូវចិត្ត
ប្រាកដណាស់ លោកអ្នកក៏អាចជួបពិភាក្សាជាមួយវេជ្ជបណ្ឌិតឯកទេសផ្លូវចិត្តដើម្បីទទួលបានការវាយតម្លៃ ព្យាបាល និងដំបូន្មានល្អៗទាក់ទងនឹងបញ្ហាសុខភាពផ្លូវចិត្ត ក្នុងករណីចាំបាច់៕

Share This Post: