ព័ត៌មានអន្តរជាតិ January 6, 2023

មិនធម្មតា! រឿង «Avatar: The Way of Water» វ៉ាដាច់រឿង «Top Gun: Maverick» ក្លាយជាភាពយន្តរកចំណូលបានច្រើនបំផុត ក្នុងឆ្នាំ ២០២២

Khmerpress

(បរទេស)៖ រឿង «Avatar:The Way of Water» របស់ James Cameron ត្រូវបានរាយការណ៍មកថា រកចំណូលបានលើសពី ១.៥ពាន់លានដុល្លារហើយ នៅទូទាំងពិភពលោក ជាមួយនឹងតួលេខកាលពីថ្ងៃពុធសប្តាហ៍នេះ។ សរុបគឺបានចំនួន ១,៥១៦.៥លានដុល្លារ ដែលមានន័យថា បានវ៉ាដាច់រឿង «Top Gun: Maverick» ជាផ្លូវការហើយ និងបានឡើងទៅទទួលតំណែង ជាភាពយន្តរកចំណូលបានច្រើនបំផុតក្នុងឆ្នាំ ២០២២។ នេះបើតាមការចេញផ្សាយរបស់គេហទំព័រ Deadline នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣។

ភាពយន្តបែបវិទ្យាសាស្ត្រមួយនេះ បានវ៉ាដាច់ Furious 7 នៅទូទាំងពិភពលោកផងដែរ។ ថ្ងៃនេះ វានឹងឆ្លងផុត The Avengers ដើម្បីដណ្តើមបានចំណាត់ថ្នាក់លេខ៩ នៅលើតារាងភាពយន្តកំពូល លើពិភពលោក។ ត្បិតថា នៅទូទាំងពិភពលោក អន្តរជាតិ «Avatar: The Way of Water» ជាភាពយន្តធំបំផុតលំដាប់លេខ៩ ហើយនៅអឺរ៉ុប គឺជាភាពយន្តដែលរកចំណូលបានច្រើនជាងគេបំផុត នៃសម័យជំងឺរាតត្បាត (វ៉ាដាច់ Spider-Man: No Way Home)។

គួរជម្រាបថា «Avatar: The Way of Water» ត្រូវបានគេរំពឹងថា នឹងនៅតែជាភាពយន្តកំពូលពេញមួយខែមករា ដែលនឹងចាំបាច់ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវ នៃប្រាក់ចំណូលរបស់រឿងនេះ។ លោក Cameron បានប៉ាន់ប្រមាណថា ភាពយន្តដែលចំណាយថវិកាផលិតអស់ ៣៥០លានដុល្លារ (មិនរាប់បញ្ចូលតម្លៃទីផ្សារយ៉ាងតិច ១០០លានដុល្លារ) ត្រូវការរកចំណូលឱ្យបានប្រហែល ២ពាន់លានដុល្លារ ទោះបីជាអ្នកវិភាគជឿថា កម្រិតនៃប្រាក់ចំណូលទំនងជាទទួលបានប្រហែលជិត ១.៥ពាន់លានដុល្លារក៏ដោយ៕ ផ្តល់សិទ្ធិដោយ៖ freshnews