Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ថៃ គ្រោងនឹងប្រមូលប្រាក់ពីភ្ញៀវទេសចរបរទេសក្នុងម្នាក់ ៩ដុល្លារ នៅខែមិថុនាឆ្នាំនេះ

BY Khmerpress January 14, 2023
ថៃ គ្រោងនឹងប្រមូលប្រាក់ពីភ្ញៀវទេសចរបរទេសក្នុងម្នាក់ ៩ដុល្លារ នៅខែមិថុនាឆ្នាំនេះ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃ លោក Phiphat Ratchakitprakarn បានប្រកាសថា ប្រទេសថៃគ្រោងនឹងចាប់ផ្ដើមប្រមូលប្រាក់ចំនួន ៣០០បាត (ប្រមាណ ៩ដុល្លារ) ពីភ្ញៀវទេសចរបរទេស ដែលចូលមកក្នុងប្រទេសចាប់ពីខែមិថុនាខាងមុខនេះ។

យោងតាមលោក Phiphat ប្រាក់ដែលប្រមូលបាន នឹងត្រូវប្រើប្រាស់សម្រាប់ជួយដល់ភ្ញៀវទេសចរវិញពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ និងដើម្បីអភិវឌ្ឍគោលដៅទេសចរណ៍នៅក្នុងប្រទេស។ ទោះជាយ៉ាងនេះក្តី លោករដ្ឋមន្ត្រី Phiphat បានបញ្ជាក់ផងដែរថា ការប្រមូលប្រាក់ ៩ដុល្លារនេះ នឹងមិនត្រូវបានប្រមូលពីជនបរទេសដែលមានប័ណ្ណការងារ និងអ្នកដែលទទួលបានការអនុញ្ញាតឱ្យមករស់នៅ ឬ ធ្វើការនៅក្នុងប្រទេសថៃឡើយ។

គួរបញ្ជាក់ផងដែរថា នៅឆ្នាំ២០២៣នេះ ប្រទេសថៃរំពឹងថា នឹងទទួលបានភ្ញៀវទេសចរប្រមាណ ២៥ លាននាក់ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ពីចំនួន ១១.៨ លាននាក់នៅឆ្នាំ២០២២ ខណៈក្នុងឆ្នាំ២០១៩ ប្រទេសនេះបានស្វាគមន៍ភ្ញៀវទេសចរណ៍ចំនួន ៤០លាននាក់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: