ពូជឆ្មាទាំង១០ ដែលមានតម្លៃថ្លៃកប់ពពក
ឆ្មាជាសត្វចិញ្ចឹមដ៏ពេញនិយមបំផុតក្នុងពិភពលោក។ ជាការពិតឆ្មាពីដំបូងឡើយអាចនឹងត្រូវបានគេទុកចិញ្ចឹមពីព្រោះពួកវាស៊ីកណ្ដុរ ប៉ុន្តែក្រោយមកទៀត ពួកវាត្រូវបានគេចិញ្ចឹមចាត់ទុកដូចជាសមាជិកគ្រួសារ ហើយជាមិត្តល្អ។ ថ្ងៃនេះក៏មកស្គាល់ប្រភេទពូជឆ្មាទាំង១០ ដែលមានតម្លៃថ្លៃដូចមាស ក្នុងឆ្នាំ២០២៣ ៖

Ashera: យោងតាម The Scotsman ឆ្មា Ashera គឺជាពូជឆ្មាថ្លៃបំផុត និងកម្របំផុតនៅលើពិភពលោក។ តម្លៃរបស់ឆ្មា Ashera បានឡើងដល់កម្រិតខ្ពស់បំផុតរហូតដល់ទៅ ១២៥,០០០ដុល្លារអាម៉េរិក។
Savannah: ឆ្មា Savannah តម្លៃលក់របស់ពួកគេអាចឡើងដល់ ៥០,០០០ដុល្លារអាម៉េរិក។
Bengal: ឆ្មា Bengal តម្លៃរបស់ពួកគេប្រហែល ២៥,០០០ដុល្លារអាម៉េរិក។
Persian: តម្លៃឆ្មាមួយក្បាលនេះប្រហែល ៥,៥០០ដុល្លារអាម៉េរិក។
Sphynx: ឆ្មា Sphynx ពូជឆ្មាអត់រោមនេះតម្លៃអាចឡើងដល់ ៣,០០០ដុល្លារអាម៉េរិក។
Peterbald: ឆ្មា Peterbald មានដើមកំណើតនៅប្រទេសរុស្ស៊ី។ តម្លៃរបស់ឆ្មា Peterbald អាចឡើងដល់ ៥,០០០ដុល្លារ ។
Scottish Fold: ឆ្មាមួយក្បាលនេះអាចលក់បានក្នុងតម្លៃ ៣,០០០ដុល្លារអាម៉េរិក។
Russian Blue: តម្លៃឆ្មាមួយក្បាលនេះគឺប្រហែល ៣,០០០ដុល្លារអាម៉េរិក។
American Curl: តម្លៃលក់របស់ឆ្មា American Curl ប្រែប្រួលប្រហែល ១,២០០ដុល្លារអាម៉េរិក។
American Wirehair: តម្លៃឆ្មានេះអាចឡើងដល់១,២០០ដុល្លារអាម៉េរិក៕ ប្រភព៖ zingnews