ដំណឹងល្អ! ចិន អនុញ្ញាតឱ្យក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ដំណើរការកញ្ចប់ទេសចរណ៍ទៅកាន់ប្រទេសចំនួន ២០ ក្នុងនោះក៏មានកម្ពុជាដែរ
យោងតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានចិន Xinhua និងស្ថានទូតចិនប្រចាំទីក្រុងបាងកក បានឱ្យដឹងថា ក្រសួងវប្បធម៌ និងទេសចរណ៍ចិនកាលពីថ្ងៃសុក្រ បានអនុញ្ញាតឱ្យក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ ចាប់ផ្ដើមដំណើរការកញ្ចប់ដំណើរទេសចរណ៍ទៅកាន់ប្រទេសចំនួន ២០។
យោងតាមទំព័រ Facebook របស់ស្ថានទូត ប្រទេសចំនួន ២០ក្នុងគម្រោងសាកល្បងនេះរួមមាន៖ មានប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ថៃ ម៉ាល់ឌីវ ស្រីលង្កា ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី ឡាវ អារ៉ាប់រួម អេហ្ស៊ីប កេនយ៉ា អាហ្រ្វិកខាងត្បូង រុស្ស៊ី ស្វីស ហុងគ្រី នូវែលសេឡង់ ហ្វីជី គុយបា និងអាហ្សង់ទីន។
ជាមួយគ្នានេះដែរ ស្ថានទូតបាននិយាយនៅក្នុងសេចក្តីប្រកាសរបស់ខ្លួនថា ក្រសួងទេសចរណ៍ និងវប្បធម៌របស់ប្រទេសចិន បានណែនាំដល់រដ្ឋបាលខេត្ត ដើម្បីធានាថា អ្នកធ្វើដំណើរចិនទាំងអស់មានសុវត្ថិភាព និងអនុវត្តតាមការណែនាំអំពីជំងឺកូវីដ-១៩៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត


