ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនផលិតអេក្រង់របស់ចិន ដែលផ្គត់ផ្គង់ឱ្យ Apple និង Samsung នឹងបោះទុនវិនិយោគ ៤០០លានដុល្លារសង់រោងចក្រនៅវៀតណាម

BY
Khmerpress
January 25, 2023
ក្រុមហ៊ុនផលិតអេក្រង់របស់ចិន ដែលផ្គត់ផ្គង់ឱ្យ Apple និង Samsung នឹងបោះទុនវិនិយោគ ៤០០លានដុល្លារសង់រោងចក្រនៅវៀតណាម

ប្រទេសវៀតណាម ហាក់កំពុងត្រូវប៉ាន់ខ្លាំងនាពេលបច្ចុប្បន្ននេះ ដោយទាក់ទាញក្រុមហ៊ុនបរទេសធំៗជាច្រើនមកវិនិយោគបង្កើតរោងចក្រ។ ជាក់ស្ដែងយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ក្រុមហ៊ុនផលិតអាក្រង់របស់ប្រទេសចិន BOE Technology Group ដែលផ្គត់ផ្គង់ឱ្យក្រុមហ៊ុន Apple និង Samsung គ្រោងនឹងបណ្តាក់ទុនចំនួន ៤០០លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រចំនួន ២នៅក្នុងប្រទេសវៀតណាម។

តាមរបាយការណ៍បាននិយាយថា ក្រុមហ៊ុនកំពុងពិភាក្សាដើម្បីជួលដីនៅភាគខាងជើង ដើម្បីសង់រោងចក្របន្ថែមនៅក្នុងរោងចក្រតូចមួយរបស់ខ្លួននៅភាគខាងត្បូងដែលផ្គត់ផ្គង់អេក្រង់ទូរទស្សន៍ភាគច្រើនទៅឱ្យក្រុមហ៊ុន Samsung និង LG Electronics របស់ប្រទេសកូរ៉េខាងត្បូង។

ជាមួយគ្នានេះ ក្រុមហ៊ុន នឹងជួលដី ១០០ហិកតា ក្នុងនោះដី ២០ហិកតាសម្រាប់សាងសង់រោងចក្រតម្លៃ ១៥០លានដុល្លារសម្រាប់ផលិតប្រព័ន្ធបញ្ជាពីចម្ងាយ ខណៈក្រុមហ៊ុនក៏នឹងវិនិយោគទឹកប្រាក់ ២៥០ លានដុល្លារក្នុងរោងចក្រមួយលើផ្ទៃដី ៥០ហិកតា ហើយនៅសល់ ៣០ហិកតាទៀតគឹសម្រាប់អ្នកផ្គត់ផ្គង់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post:

ព័ត៌មានអន្តរជាតិ

សភាអាមេរិកគ្រោងនឹងបោះឆ្នោតហាមឃាត់ TikTok នៅខែក្រោយនេះ

BY
Khmerpress
January 28, 2023
សភាអាមេរិកគ្រោងនឹងបោះឆ្នោតហាមឃាត់ TikTok នៅខែក្រោយនេះ

អាមេរិក៖ គណៈកម្មាធិការកិច្ចការបរទេសនៃសភាអាមេរិកគ្រោងនឹងបោះឆ្នោតធ្វើការហាមហាត់លើការប្រើប្រាស់បណ្តាញសង្គម TikTok នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសោរ៍ ទី២៨ ខែមករានេះ។ បើគ្មានអ្វីប្រែប្រួលនោះទេគឺការបោះឆ្នោតជាផ្លូវការនឹងត្រូវរៀបចំឡើងនៅក្នុងអំឡុងខែក្រោយនេះតែម្តង នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យសេតវិមានអាមេរិក។

គួររម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាសររវាងរដ្ឋាភិបាលអាមេរិក ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាចិនបានកើតមានជាហូរហែ ដោយភាគីខាងរដ្ឋាភិបាលអារិកបានចោទប្រកាន់ថា ក្រុមហ៊ុនបច្ចេកវិទ្យាចិនគឺជាចារកម្មរបស់រដ្ឋាភិបាលចិន។ ជាក់ស្តែងបណ្តាញសង្គម TikTok ជាដើមក៏ធ្លាប់បានត្រូវបានអាជ្ញាធរអាមេរិកចោទប្រកាន់ដែរថា បានលួចយកព័ត៌មានលម្អិតជាច្រើនរបស់ពលរដ្ឋអាមេរិកនិងបានផ្តល់ព័ត៌មានទាំងនោះទៅកាន់រដ្ឋាភិបាលចិន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post:

ព័ត៌មានអន្តរជាតិ

អឺរ៉ុបងាកទៅរកការប្រើប្រាស់អុស ចំពេលភាពមិនច្បាស់លាស់លើការផ្គត់ផ្គង់ឧស្ម័ន និងអគ្គីសនី

BY
Khmerpress
January 28, 2023
អឺរ៉ុបងាកទៅរកការប្រើប្រាស់អុស ចំពេលភាពមិនច្បាស់លាស់លើការផ្គត់ផ្គង់ឧស្ម័ន និងអគ្គីសនី

(លីប៊ីន)៖ តម្រូវការអុសជាប្រភពឥន្ធនៈជំនួស បានកើនឡើងយ៉ាងខ្លាំងនៅក្នុងទ្វីបអឺរ៉ុបនារយៈពេលប៉ុន្មានខែចុងក្រោយនេះ នៅចំពោះមុខមានភាពមិនច្បាស់លាស់លើការផ្គត់ផ្គង់ឧស្ម័ន និងអគ្គិសនី ខណៈដែលរដូវរងាខិតជិតមកដល់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣។

បាតុភូតនេះបានជំរុញឲ្យមនុស្សមួយចំនួន បង្ហាញការព្រួយបារម្ភអំពីអនាគតនៃព្រៃឈើនៅអឺរ៉ុប ដែលជាតំបន់ព្រៃឈើច្រើនបំផុតក្នុងពិភពលោក និងជាជម្រកនៃជីវចម្រុះភាគច្រើននៃភពផែនដី។

សហភាពអឺរ៉ុបបានជាប់គាំងក្នុងវិបត្តិថាមពលអស់ជាច្រើនខែជាមួយនឹងផលប៉ះពាល់នៃសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ដែលនាំឱ្យមានការប្រែប្រួលយ៉ាងខ្លាំងលើតម្លៃថាមពល៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post:

ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Nokia ប្រកាសពីប្រាក់ចំណូលកើនឡើងដែលលើសពីការរំពឹងទុករបស់អ្នកវិភាគ

BY
naren
January 27, 2023
ក្រុមហ៊ុន Nokia ប្រកាសពីប្រាក់ចំណូលកើនឡើងដែលលើសពីការរំពឹងទុករបស់អ្នកវិភាគ

ក្រុមហ៊ុន Nokia កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានប្រកាសលទ្ធផលអាជីវកម្មសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២២ ជាមួយនឹងប្រាក់ចំណូល ចំនួន៨.១ ពាន់លានដុល្លារ កើនឡើង ១៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រាក់ចំណេញប្រតិបត្តិការរបស់ក្រុមហ៊ុនបានកើនឡើងជិត២០% ដែលលើសពីការរំពឹងទុករបស់អ្នកវិភាគ។ យោងតាម Reuters តម្លៃភាគហ៊ុនរបស់ Nokia នៅទីក្រុង Helsinki (ហ្វាំងឡង់) ក្នុងវគ្គបើកដំណើរការនៅថ្ងៃដដែលនោះ បានកើនឡើង ៥.៨%។

លោក Pekka Lundmark នាយកប្រតិបត្តិនៃក្រុមហ៊ុន Nokia បាននិយាយថា ចំណែកទីផ្សាររបស់ក្រុមហ៊ុននៅក្នុងវិស័យឧបករណ៍ទូរគមនាគមន៍កំពុងកើនឡើង ដែលភាគច្រើនមកពីកិច្ចសន្យាដើម្បីដាក់ពង្រាយបណ្តាញ 5G នៅក្នុងប្រទេសដូចជាប្រទេសឥណ្ឌា។ ក្រុមហ៊ុនក៏បានធ្វើពិពិធកម្មមូលដ្ឋានអតិថិជនរបស់ខ្លួនដើម្បីរួមបញ្ចូលវិស័យឧស្សាហកម្មដែលជំរុញឱ្យបង្កើតបណ្តាញ 5G ឯកជននៅក្នុងរោងចក្រថាមពល និងអណ្តូងរ៉ែ។

Lundmark គូសបញ្ជាក់ពីចក្ខុវិស័យកំណើនរបស់ Nokia សម្រាប់ឆ្នាំថ្មី ផ្ទុយពី Ericsson ដោយនៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០២២ ក្រុមហ៊ុនស៊ុយអែតមួយនេះបានរាយការណ៍ពីប្រាក់ចំណូលទាបជាងការរំពឹងទុក ដោយប៉ាន់ប្រមាណប្រាក់ចំណេញនៅក្នុងផ្នែកឧបករណ៍បណ្តាញនឹងធ្លាក់ចុះនៅឆ្នាំ២០២៣។ ដោយលើកឡើងពីការលក់ខ្សោយនៃឧបករណ៍ 5G នៅក្នុងទីផ្សារដូចជាសហរដ្ឋអាមេរិក។

ក្រុមហ៊ុន Nokia មិនមានផ្នែកណាមួយបានខាតបង់ឡើងនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២២។ ក្រៅពីបណ្តាញទូរសព្ទចល័ត ផ្នែកសេវាកម្ម Cloud បានកត់ត្រាប្រាក់ចំណេញ១៣.៩% លើប្រាក់ចំណូល ចំនួន១.២ពាន់លានដុល្លារ៕ ប្រភព៖ zingnews

Share This Post: