ព័ត៌មានអន្តរជាតិ January 31, 2023

ពលករបរទេសជិត២លាននាក់ កំពុងធ្វើការនៅប្រទេសជប៉ុន ក្នុងនោះមានជនជាតិវៀតណាមច្រើនជាងគេ

Naren

ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន បានឲ្យដឹងថា ក្នុងចំណោមជនបរទេសជាង ១,៨២លាននាក់ ដែលកំពុងធ្វើការនៅប្រទេសជប៉ុន មានជនជាតិវៀតណាមច្រើនជាងគេគឺ ៤៦២,៣៨៤នាក់។

យោងតាម អ្នកឆ្លើយឆ្លងព័ត៌មាន វៀតណាមប្រចាំនៅទីក្រុងតូក្យូ កាលពីថ្ងៃទី២៧ ខែមករា ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព របស់ ជប៉ុន (MHLW) បានប្រកាសថា គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២២ ចំនួនជនបរទេសដែលធ្វើការក្នុងប្រទេសបានកើនឡើងដល់១៨២២នាក់។

MHLW បាននិយាយថា ក្នុងចំណោមជនបរទេសជាង ១.៨២ លាននាក់ដែលកំពុងធ្វើការនៅប្រទេសជប៉ុន ចំនួនជនជាតិវៀតណាមច្រើនជាងគេគឺ ៤៦២,៣៨៤នាក់ ស្មើនឹង ២៥.៤% ។ តាមពីក្រោយដោយ ចិន (៣៨៥,៨៤៨នាក់ ស្មើនឹង ២១,២%) និង ហ្វីលីពីន (២០៦,០៥០នាក់ ស្មើនឹង ១១,៣%)។

តាមភូមិសាស្ត្រ រដ្ឋធានីតូក្យូគឺជាកន្លែងដែលមានចំនួនពលករបរទេសច្រើនជាងគេ ដែលមានចំនួន ៥០០,០៨៩នាក់ ខេត្ត Aichi នៅតំបន់កណ្តាលដែលមានមនុស្ស១៨៨,៦៩១នាក់ និងខេត្ត Osaka នៅភាគខាងលិចមាន ១២៤,៥៧០នាក់៕ ប្រភព៖ japantimes