Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនហ្គេមEA ចំណាយប្រាក់ជិត៦០០លានដុល្លារអាម៉េរិកលើ English Premier League បន្ទាប់ពីចែកផ្លូវជាមួយ FIFA

BY Naren February 15, 2023
ក្រុមហ៊ុនហ្គេមEA ចំណាយប្រាក់ជិត៦០០លានដុល្លារអាម៉េរិកលើ English Premier League បន្ទាប់ពីចែកផ្លូវជាមួយ FIFA

យោងតាម Sky News ក្រុមហ៊ុនហ្គេម Electronic Arts (EA) បានយល់ព្រមចំណាយប្រហែល ៥៨៨លានដុល្លារដើម្បីធ្វើជាដៃគូរយៈពេល៦ឆ្នាំ ជាមួយនឹង Premier League ដែលនេះជាកិច្ចសន្យាដៃគូដ៏មានតម្លៃខ្ពស់បំផុតមួយក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌ English Premier League។

Sky News បាននិយាយថាក្លឹបចំនួន២០ នៅ Premier League បានជួបប្រជុំគ្នាកាលពីចុងសប្តាហ៍មុនអំពីកិច្ចសន្យារបស់លីកជាមួយ EA បានឈានដល់ដំណាក់កាលចុងក្រោយនៃកិច្ចព្រមព្រៀង។

ព័ត៌មានអំពីកិច្ចព្រមព្រៀងនេះត្រូវបានបែកធ្លាយជាច្រើនខែមុន បន្ទាប់ពី EA បញ្ចប់ភាពជាដៃជាមួយ FIFA បន្ទាប់ពីកិច្ចសហប្រតិបត្តិការរយៈពេល ៣០ឆ្នាំ។ ដូច្នេះ EA FIFA ត្រូវបានផ្លាស់ប្តូរឈ្មោះរបស់ខ្លួនទៅជា EA Sports FC បន្ទាប់ពីការសម្រេចចិត្តនេះ៕ ប្រភព៖ benzinga

Share This Post: