Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ម្ចាស់សណ្ឋាគារធ្វើពីមាសដំបូងគេបង្អស់នៅទីក្រុងហាណូយ ប្រកាសដាក់លក់ដើម្បីយកប្រាក់បើកឱ្យបុគ្គលិក និងសងការប្រាក់

BY Khmerpress March 10, 2023
ម្ចាស់សណ្ឋាគារធ្វើពីមាសដំបូងគេបង្អស់នៅទីក្រុងហាណូយ ប្រកាសដាក់លក់ដើម្បីយកប្រាក់បើកឱ្យបុគ្គលិក និងសងការប្រាក់

សណ្ឋាគារមាសដំបូងគេនៅទីក្រុងហាណូយ ប្រទេសវៀតណាមដែលមានឈ្មោះថា The Dolce by Wyndham Hanoi Golden Lake បាននិងកំពុងដេញថ្លៃដាក់លក់ជាមួយនឹងតម្លៃ ២៥០ លានដុល្លារ ដោយការដេញថ្លៃនេះ ត្រូវបានកំណត់សម្រាប់ខែមីនា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress។

លោក Nguyen Huu Duong ម្ចាស់ហាង Dolce ធ្វើពីមាស បានប្រាប់សារព័ត៌មានថា ការដាក់លក់សណ្ឋាគារនេះ គឺដោយសារតែក្រុមហ៊ុនខ្វះខាតថវិកាសម្រាប់បង់ថ្លៃសំណងទៅបុគ្គលិក និងការប្រាក់។ ម្ចាស់សណ្ឋាគាររូបនេះបានបន្តថា បច្ចុប្បន្ននេះ មានអ្នកវិនិយោគ១០ នាក់ កំពុងចាប់អារម្មណ៍ចរចាតម្លៃ ដោយផ្តល់ឱ្យតម្លៃ ២៥០លានដុល្លារ។

គួរបញ្ជាក់ផងដែរថា Dolce by Wyndham Hanoi Golden Lake គឺជាសណ្ឋាគារធ្វើពីមាសដំបូងគេនៅទីក្រុងហាណូយ។ សណ្ឋាគារនេះត្រូវបានសម្ពោធនៅខែកក្កដា ឆ្នាំ២០២០ ជាមួយនឹងការវិនិយោគចំនួន ១០០លានដុល្លារ។ ស្ទើរតែគ្រប់ការរចនាផ្នែកខាងក្រៅ និងគ្រឿងសង្ហារិមខាងក្នុងរបស់សណ្ឋាគារត្រូវបានគ្របដណ្ដប់ដោយមាស 24k ។ សណ្ឋាគារ ២៤ជាន់ មាន ៣៦០បន្ទប់ ដោយតម្លៃបន្ទប់មានរហូតដល់ ១,០០០ ដុល្លារក្នុងមួយយប់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: